2024-12-15
គិត បុប្ផា
2024-12-15
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យរដ្ឋបាលព្រៃឈើ បន្តយកចិត្តទុកដាក់ការពារសួនភូតគាមភ្នំតាម៉ៅ ដើម្បីផ្សារភ្ជាប់ការលើកកម្ពស់ទេសចរណ៍ រួមទាំងជំរុញការចុះបញ្ជីដីរដ្ឋ ដោយកែប្រែទ្រព្យរដ្ឋទាំងអស់ទៅជាទ្រព្យសកម្មឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារព្រៃឈើប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ដែលមានការចូលរួមពីមន្រ្តីក្រោមឱវាទចំនួន ៣០០នាក់ ឯកឧត្តមរដ្ឋលេខាធិការ អ៊ឹម ស៊ីថុល ក៏បានឱ្យរដ្ឋបាលព្រៃឈើបន្តយកចិត្តទុកដាក់ការពារឧទ្យានសួនសត្វ និងព្រៃការពារឱ្យបានល្អផងដែរ ព្រមទាំងពង្រឹងការអនុវត្តតួនាទីភារកិច្ច ដោយជំរុញភាពជាអ្នកដឹកនាំ និងគំនិតផ្តួចផ្តើមសម្រាប់អង្គភាព ដើម្បីឆ្លើយតបឱ្យចំគោលដៅស្របតាមកម្មវិធីរបស់ក្រសួងកសិកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តម អ៊ឹម ស៊ីថុល ជំរុញឱ្យរដ្ឋបាលព្រៃឈើធ្វើសេចក្តីព្រាងច្បាប់ព្រៃឈើស្របតាមស្ថានភាពបច្ចុប្បន្ន ជំរុញការដាំឈើគ្រប់រូបភាព ដោយសហការជាមួយសហគមន៍ព្រៃឈើ និងជំរុញការសិក្សាពីផល និងអនុផលព្រៃឈើ និងសត្វព្រៃ។
បន្ទែមពីផ្តល់អនុសាសន៍ណែនាំ ឯកឧត្តម អ៊ឹម ស៊ីថុល បានលើកទឹកចិត្តដល់រដ្ឋបាលព្រៃឈើ បង្កើនការផ្សព្វផ្សាយនូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលដែលសម្រេចបាន និងសមិទ្ធផលរបស់ក្រសួងកសិកម្មផ្ទាល់ និងឆ្លើយតបយ៉ាងសកម្មទៅលើភាពអវិជ្ជមាន និងព័ត៌មានដែលមិនមានមូលដ្ឋានច្បាស់លាស់ ឱ្យចំគោលដៅ និងត្រឹមត្រូវពិតប្រាកដ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី