2024-07-02
ទូច សូរិយា
2024-07-02
ទូច សូរិយា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទាំងរដ្ឋាភិបាល និងវិស័យឯកជន ទាល់តែដាក់ទិសដៅខ្ពស់ ទើបយើងខំប្រឹងខ្លាំង ហើយរួមគ្នាសម្រេចភារកិច្ចក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដើម្បីប្រជាពលរដ្ឋរបស់យើង។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបន្តលើកឡើងនៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ប្រមាណ៥ពាន់នាក់ ថា ដើម្បីសម្រេចជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០នេះ គឺយើងត្រូវមានគោលនយោបាយច្បាស់លាស់ ដែលមានអាទិភាពចាំបាច់។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញនូវអាទិភាពចំនួន៥ ដែលរួមមាន៖ កំណើនសេដ្ឋកិច្ច បង្កើតការងារ ប្រកបដោយសមធម៌ ធានាប្រសិទ្ធិភាព និងអភិវឌ្ឍន៍ដោយចីរភាព។ នៅក្នុងអាទិភាពគោលដៅទាំង៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដើម្បីសម្រេចគោលដៅទាំងនេះ រាជរដ្ឋាភិបាលបានកំណត់អាទិភាពសម្រាប់ការអភិវឌ្ឍចំនួន៥ ដូចជា៖ ទី១,ការធ្វើពិពិធកម្មប្រភពនៃកំណើន, ទី២,លើកកម្ពស់វិស័យឯកជន ជាពិសេសយកចិត្តទុកដាក់លើវិស័យ SMEs។ ចំណែកទី៣,លើកកម្ពស់ប្រព័ន្ធគាំពារសង្គម, ទី៤, ពង្រឹងការអប់រំ ចំណេះដឹងទូទៅ និងបំណិន និងទី៥ គឺការពារបរិស្ថានដោយចីរភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងបន្ថែមថា៖ «ខ្ញុំជឿថា ៥ពាន់ក្រុមហ៊ុន-សហគ្រាសធុនមីក្រូតូច និងមធ្យមនាពេលនេះ ១០ឆ្នាំ ១៥ឆ្នាំទៅមុខទៀត ក៏មិននៅតែតូចទៀតដែរ បើយើងមានស្ថិរភាព ហើយការខិតខំប្រឹងប្រែងជោគជ័យ នឹងក្លាយទៅជាសហគ្រាសធុនមីក្រូធំជាច្រើនបន្ថែមទៀត»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី