SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

បង្កើតមាតិកាវីដេអូអប់រំ មានឱកាសឈ្នះរង្វាន់ ២.៥លានរៀល ពីក្រសួងអប់រំ!


បង្កើតមាតិកាវីដេអូអប់រំ មានឱកាសឈ្នះរង្វាន់ ២.៥លានរៀល ពីក្រសួងអប់រំ!
A+ A-

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រកួតប្រជែងវីដេអូ ដែលឱ្យសាធារណជនផលិតវីដេអូមានខ្លឹមសារអប់រំ និងផ្សព្វផ្សាយអំពីកម្មវិធី «សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១» ដើម្បីមានឱកាសឈ្នះទឹកប្រាក់សរុប ២,៥លានរៀល និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ។

ចំពោះ វីដេអូដែលទទួលបានចំនួនអ្នកទស្សនា (View) ច្រើនជាងគេ នឹងក្លាយជាជ័យលាភី ដោយទទួលបានប្រាក់រង្វាន់ រួមមានជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ១លាន ២សែនរៀល, ជ័យលាភីលេខ២ នឹងទទួលបានចំនួន ៨០ម៉ឺនរៀល និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ចំនួន ៥០ម៉ឺនរៀល។ បន្ថែមពីប្រាក់រង្វាន់ បុគ្គលជ័យលាភី នឹងទទួលបានលិខិតថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗផងដែរ។ វីដេអូជ័យលាភីទាំង៣ នឹងត្រូវបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់លក្ខខណ្ឌប្រកួត មានដូចជាត្រូវបង្ហោះនៅលើបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួន ទម្លាក់តំណភ្ជាប់ក្នុង Event Facebook «សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១» រយៈតំណភ្ជាប់៖ https://link.moeys.gov.kh/edtech2025 ដោយក្នុងនោះមាតិកា ដែលមិនបានដាក់តំណភ្ជាប់លើ event នេះ មិនរាប់បញ្ចូលក្នុងប្រកួតឡើយ, មិនត្រូវផលិតវីដេអូដែលមានខ្លឹមសារអវិជ្ជមាន បង្កផលប៉ះពាល់ដល់អ្នកណាម្នាក់ ឬអ្វីមួយ, មានខ្លឹមសារអប់រំ និងផ្សព្វផ្សាយអំពីកម្មវិធីខាងលើ, ផលិតដោយខ្លួនឯង មិនចម្លង ឬប្រើប្រាស់វីដេអូរបស់អ្នកដទៃ, វីដេអូត្រូវមានរយៈពេលមិនលើសពី ១នាទី និងវីដេអូដែលបានបង្ហោះ ត្រូវ Tag ឱ្យទំព័រហ្វេសប៊ុក MoEYS Cambodia និងត្រូវដាក់ Hashtag: #សន្និសីទនិងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា ត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី