SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្ត៦៥៣គ្រឿងសម្រាប់រយៈពេល៦ថ្ងៃ ដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើត នាពេលភ្ជុំបិណ្ឌ


រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្ត៦៥៣គ្រឿងសម្រាប់រយៈពេល៦ថ្ងៃ ដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើត នាពេលភ្ជុំបិណ្ឌ
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-28

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-28

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្ថែម ១ថ្ងៃទៀត លើការបម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង ដឹកពលរដ្ឋរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ដោយឥតគិតថ្លៃ។ ការធ្វើដូច្នេះ គឺដើម្បីសម្រួលការចំណាយរបស់កម្មករ-និយោជិត និងពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុក ជួបជុំបងប្អូនក្រុមគ្រួសារ នាឱកាសបុណ្យភ្ជុំបិណ្ឌ។

ក្នុងចំណោមរថយន្តក្រុង ៦៥៣គ្រឿងនេះ មានរថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋនៅភ្នំពេញ និង៤៩៧គ្រឿង សម្រាប់សេវាដឹកពលរដ្ឋ ដែលធ្វើដំណើរពីភ្នំពេញទៅបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មកភ្នំពេញវិញ (បណ្តាខេត្តនានា ក្រៅពីតំបន់ភូមិភាគឦសាន) និង៥៦គ្រឿង ទៅកាន់តំបន់ភូមិភាគឦសាន។ ការរៀបចំរថយន្តក្រុង ដែលចេញដំណើរពីម៉ោង ៦:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹកនេះ គឺអនុវត្តតាមប្រសាសន៍ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ចំពោះគោលដៅពីភ្នំពេញទៅកណ្តាល និងព្រៃវែង គឺមានរថយន្តចំនួន ២៥គ្រឿង ចេញដំណើរពីស្ថានីយរថយន្តក្រុងវាលស្បូវ (ផ្លូវជាតិលេខ១) ដោយចំណតទីរួមខេត្តព្រៃវែង និងរួមខេត្តស្វាយរៀង។ ពីភ្នំពេញ-កណ្តាល-តាកែវ មានរថយន្ត ៣គ្រឿង ចេញពីស្ថានីយរថយន្តក្រុងចាក់អង្រែលើ និងចតនៅរង្វង់មូលអូរចំបក់។ ដោយឡែកគោលដៅទៅខេត្តកំពង់ស្ពឺ កំពត ព្រះសីហនុ កោះកុង មានរថយន្តសរុប ៣៦គ្រឿង ចេញដំណើរពីស្ថានីយរថយន្តក្រុងផ្លូវ២០០៤ ដោយចតនៅសាលាបឋមសិក្សាដំណាក់ចង្អើរ ,ទីរួមខេត្តកំពត, វិមានឯករាជ្យខេត្តព្រះសីហនុ និងសាលាខេត្តកោះកុង។

គោលដៅទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន មានរថយន្ត២១៥ ដែលចេញពីស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ឆ្ពោះទៅចំណតរថយន្តផ្សារលើ, ទីតាំងបុរីឧកញ៉ា ភូ ពុយ, ផ្សារទំនើប ភូ ពុយ, ក្រុងសេរីសោភ័ណ្ឌ និងសាលាខេត្តប៉ៃលិន។ គោលដៅខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ និងព្រះវិហារ មានរថយន្ត ១៧០គ្រឿង ចេញពីដីឡូត៍តំបន់ OCIC ជ្រោយចង្វារ ចតនៅបុរីរដ្ឋបាលខេត្តសៀមរាប វិថីសម្តេចវិបុលបញ្ញា សុខ អាន, មុខវេទិកាបុណ្យអុំទូក ខេត្តបន្ទាយមានជ័យ និងសាលាក្រុងព្រះវិហារ។ ចំពោះគោលដៅទៅកាន់ខេត្តកំពង់ចាម និងត្បូងឃ្មុំ មានរថយន្ត ៤៣គ្រឿង ចេញពីស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ចតនៅចំណតរថយន្តខេត្តកំពង់ចាម និងចំណតផ្សារសួង។

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រថយន្ត ៥៦គ្រឿង ទៅកាន់តំបន់ភូមិភាគឦសាន គឺមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដែលចេញពីស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង គឺមានចំណតនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត, សាលាខេត្តស្ទឹងត្រែង, សាលាខេត្តមណ្ឌលគិរី និងចំណតរថយន្ត តាយសេង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី