2025-03-30
ឃី ភារៈ
2025-03-30
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុន China Minsheng Stone Industry Group មកពីទីក្រុងស៊ាមិន នៃប្រទេសចិន មានបំណងបណ្តាក់ទុនវិនិយោគកែច្នៃថ្មម៉ាប និងផលិតថ្មម៉ាបសិប្បនិម្មិតនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោកម៉ាយ ជាំងទ្បុង អនុប្រធានក្រុមហ៊ុន China Minsheng Stone Industry Group ក្នុងជំនួបជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងជំនួប នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី បានបង្ហាញការគាំទ្រចំពោះក្រុមហ៊ុន ដែលមានបំណងមកវិនិយោគនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគ ដើម្បីឆាប់ទទួលបានផលចំណេញ។ ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី ក៏បានជំរុញឱ្យក្រុមហ៊ុនខិតខំប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដែលមានខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យអស់សមត្ថភាព ដើម្បីចូលរួមបង្កើតតម្លៃបន្ថែម។
ទន្ទឹមនឹងនេះ ឯកឧត្តម ជា វុទ្ធី បានលើកឡើងពីបរិស្ថានវិនិយោគនៅកម្ពុជាដែលមានភាពអំណោយផល , របបលើកទឹកចិត្តវិនិយោគ និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាល ដែលបានបន្តដាក់ចេញសំដៅធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរទ្បើង និងកាន់តែមានភាពទាក់ទាញ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី