2025-03-15
ឃី ភារៈ
2025-03-15
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករ និងសាធារណជន ចូលរួមក្នុងពិព័រណ៍ «Asia Seamless Logistics Forum 2025» ដើម្បីស្វែងយល់ពីទិន្នន័យនៃភស្តុភារកម្មអន្តរជាតិ ការអភិរក្សបរិស្ថាន និងការកាត់បន្ថយចំណាយថ្លៃដើម ពិសេសពង្រីកបណ្តាញអាជីវកម្មជាមួយក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ។
ពិព័រណ៍នៅជប៉ុននេះ ធ្វើឡើងនៅថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល Tokyo Ryutsu Center (TRC) ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលរៀបចំដោយវិទ្យាស្ថាន Japan Material Flow Institute(JMFI) មានគោលបំណងលើកកម្ពស់ការនាំចេញនិងនាំចូលរវាងប្រទេសជប៉ុន និងអាស៊ាន។ ទន្ទឹមនឹងនេះ គណៈកម្មការរៀបចំ នឹងផ្តល់ស្តង់ចំនួន១ ទំហំ ២,៩៧០ម៉ែត្រ x ១,៩៨០ម៉ែត្រ ដល់ក្រសួងពាណិជ្ជកម្ម ដើម្បីផ្តល់ជូនក្រុមហ៊ុនចូលរួមជាមួយពាណិជ្ជករអន្តរជាតិដែលមានសក្តានុពលក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម។
ក្រសួងពាណិជ្ជកម្ម ក៏បានជំរុញឱ្យពាណិជ្ជករ និងសាធារណជន ដែលមានបំណងចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ អាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៧៧៧ ៩៥៩ / ០៧៧ ៣៦១ ៨៣៦ ឬអ៊ីម៉ែល [email protected] / [email protected]៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី