SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«ផលិតផលសក្តានុពលខ្មែរ»ដាក់តាំងបង្ហាញនៅទីក្រុងតូក្យូ ក្នុងខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន


«ផលិតផលសក្តានុពលខ្មែរ»ដាក់តាំងបង្ហាញនៅទីក្រុងតូក្យូ ក្នុងខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន
A+ A-

ភ្នំពេញ៖ ផលិតខ្មែរជាច្រើនប្រភេទ ត្រូវបានដាក់តាំងបង្ហាញក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតនិងមិត្តភាពរវាងកម្ពុជា-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២៣នេះ។

បើតាមក្រសួងពាណិជ្ជកម្មដែលលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមរៀបចំតាំងបង្ហាញផលិតផលសក្តានុពលកម្ពុជាទាំងនោះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងជំរុញការវិនិយោគ។ ផលិតផលដែលបានដាក់តាំងបង្ហាញ រួមមាន៖ អង្ករ គ្រាប់ស្វាយចន្ទីរ ម្រេច សណ្តែកខៀវ ត្រីផាត់ សាច់គោផាត់ កាហ្វេ តែ ស្ករត្នោត ដំណាប់ស្វាយ ស្រាស ទឹកខ្មេះ នំស្រួយធ្វើពីអង្ករ ក្រម៉ា កាបូបយួរសូត្រនិងផ្តៅ និងវត្ថុអនុស្សាវរីយ៍ធ្វើពីប្រាក់/ស្ពាន់។ 

កម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតនិងមិត្តភាពរវាងកម្ពុជា-ជប៉ុន ដែលបានរៀបចំតាំងបង្ហាញផលិតផលសក្តានុពលរបស់ខ្មែរផងនោះ ធ្វើនៅសណ្ឋាគារ New Otani នាទីក្រុងតូក្យូ មានអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន, សមាជិកសភា និងជា្របធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា, ទូតសុឆន្ទៈសម្រាប់ខួប៧០ឆ្នាំនៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជា-ជប៉ុន, តំណាងអង្គទូត នៃបណ្ដាប្រទេសសមាជិកអាស៊ាន, ស្ថាប័នរដ្ឋាភិបាលជប៉ុន ក្រុមហ៊ុនឯកជន, អង្គការ, សមាគម, សិស្សនិស្សិត និងពលរដ្ឋខ្មែររស់នៅក្នុងប្រទេសជប៉ុន ចូលរួមប្រមាណ៣០០នាក់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី