SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា និងជប៉ុន រួមគ្នាលើកកម្ពស់ស្តង់ដារសុវត្ថិភាពផលិតផលកសិកម្ម ដើម្បីបំពេញទីផ្សារប្រទេសជប៉ុន


កម្ពុជា និងជប៉ុន រួមគ្នាលើកកម្ពស់ស្តង់ដារសុវត្ថិភាពផលិតផលកសិកម្ម ដើម្បីបំពេញទីផ្សារប្រទេសជប៉ុន
ពាណិជ្ជកម្ម

2025-01-28

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-01-28

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ កម្ពុជា និងជប៉ុន រួមគ្នាក្នុងការលើកកម្ពស់ស្តង់ដារសុវត្ថិភាព និងគុណភាពនៃផលិផលកសិកម្មកម្ពុជា ដើម្បីស្របតាមនីតិវិធីនៃការនាំចូល និងបំពេញតម្រូវការអ្នកប្រើប្រាស់ក្នុងប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។

លោក Takuyu Ajiro អគ្គនាយករងនៃ Produce Department នៃក្រុមហ៊ុន Overseas Merchandise Inspection Co., Ltd. (OMIC) បានចែករំលែកពីដំណើរការត្រួតពិនិត្យយ៉ាងម៉ត់ចត់របស់ OMIC និងតួនាទីរបស់ OMIC ក្នុងការសម្រួលដល់ការនាំចូលផលិតផលកសិកម្មទៅកាន់ប្រទេសជប៉ុន ដោយធានាថាអាចបំពេញតាមបទប្បញ្ញត្តិ និងការរំពឹងទុករបស់អ្នកប្រើប្រាស់។ លោក Takuyu Ajiro លើកឡើងដូច្នេះ ក្នុងកិច្ចពិភាក្សាជាមួយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ និង លោក Hiroaki SATO ប្រធានផ្នែកពាណិជ្ជកម្ម និងប្រតិបត្តិការគ្រាប់ធញ្ញជាតិ ការិយាល័យផលិតកម្មកសិកម្ម នៃក្រសួងកសិកម្ម ប្រទេសជប៉ុន។

លោក Hiroaki SATO ក៏បានគូសបញ្ជាក់អំពីសារសំខាន់នៃការអនុលោមតាមស្តង់ដានាំចូលរបស់ប្រទេសជប៉ុន និងបានអះអាងជាថ្មីនូវការគាំទ្ររបស់ប្រទេសជប៉ុន សម្រាប់ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរឹងមាំ និងលើកកម្ពស់លទ្ធភាពទទួលបានទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី