2023-12-02
SME News
2023-12-02
SME News
ភ្នំពេញ៖ កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជជែកគ្នាអំពីគ្រោង«Sustainable Coastal and Marine Fisheries» ដើម្បីជំរុញការផ្តួចផ្តើមអាជីវកម្ម និងពិពិធកម្មនៃវារីវប្បកម្មសមុទ្រ ការតភ្ជាប់ទីផ្សារសម្រាប់ផលិតផលជលផលសមុទ្រ គាំទ្រហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងលើកកម្ពស់ផលិតភាពនិងភាពធន់នឹងអាកាសធាតុនៃជលផលតំបន់ឆ្នេរ និងសមុទ្រកម្ពុជា។
ក្នុងជំនួបពិភាក្សានៅទីស្តីការក្រសួងកសិកម្ម នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ស្វាគមន៍ចំពោះគោលបំណងរបស់គម្រោងក្នុងការចូលរួមជួយលើកកម្ពស់ផលិតភាព និងពិពិធកម្មនៃវារីវប្បកម្មសមុទ្រ ដើម្បីផ្តល់ផលចំណេញដល់សហគមន៏នេសាទ។ គម្រោងនេះ មានរយៈពេល៧ឆ្នាំ ដោយធ្វើឡើងនូវតំបន់គោលដៅចំនួន៤ ពោលគឺ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងសម្រាប់ការជំរុញការផ្តួចផ្តើមអាជីវកម្ម និងពិពិធកម្មនៃវារីវប្បកម្មតភ្ជាប់ទីផ្សារ សម្រាប់ផលិតផលជលផលសមុទ្រកម្ពុជានេះ ថា ត្រូវមានការសិក្សាច្បាស់លាស់នូវផែនការមេ សមាហរណកម្មរួមបញ្ចូលគ្នា ព្រមទាំងធ្វើឱ្យចំគោលដៅ និងមានប្រសិទ្ធភាពពិតប្រាកដ ក្នុងគោលបំណងជួយលើកកម្ពស់ជីវភាពរបស់អ្នកនេសាទឱ្យកាន់តែប្រសើរ ដោយផ្តោតលើចក្ខុវិស័យវែងឆ្ងាយ។
ទន្ទឹមនឹងនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ណែនាំចំពោះការងារវិទ្យាស្ថានស្រាវជ្រាវជលផលសមុទ្រ (MaFReDI) និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៏វារីវប្បកម្មសមុទ្រ (MARDeC) ត្រូវធ្វើអង្គភាពទាំងពីរឱ្យដំណើរការល្អ ប្រកបដោយសមត្ថភាពក្នុងការផ្តល់សេវាកម្មស្រាវជ្រាវ និងអភិវឌ្ឍ ឱ្យមានប្រសិទ្ធភាព និងមានភាពម្ចាស់ការ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី