2024-05-16
SME News
2024-05-16
SME News
ភ្នំពេញ៖ «ព្រែកជីកហ្វូណនតេជោ» គឺជាព្រែកជីកដែលផ្តួចផ្តើមគំនិតទាំងស្រុងដោយភាគីកម្ពុជា។ ចិនមិនបានដឹងរឿងនេះទេ យើងគ្រាន់តែបានពិភាក្សានិងឱ្យមានការចូលរួមនៅក្នុងការសិក្សា ហើយយើងស្វះស្វែងរកក្រុមហ៊ុនចិន ដើម្បីមកវិនិយោគរួមគ្នាជាមួយនឹងកម្ពុជា ក្នុងគម្រោងជីកព្រែកមួយនេះ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថ្លែងសារតាមរយៈការផ្សាយផ្ទាល់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេច នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីឆ្លើយតបទៅនឹងអ្នកដែលចោទប្រកាន់កម្ពុជាលើការសាងសង់គម្រោងព្រែកជីកនេះថាពាក់ព័ន្ធនឹងភូមិសាស្រ្តនយោបាយ និងអ្នកដែលមានទំនោរប្រឆាំងនឹងប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គំនិតផ្តួចផ្តើមលើគម្រោង«ព្រែកជីកហ្វូណនតេជោ»នេះ គឺចេញពីកម្ពុជាសុទ្ធសាធ មិនស្ថិតនៅក្នុងក្របខ័ណ្ឌនៃគម្រោងខ្សែក្រវាត់មួយ និងផ្លូវមួយ របស់ចិននោះទេ។
គំនិតផ្តួចដើមរបស់កម្ពុជាលើគម្រោងសង់ព្រែកជីកហ្វូណតេជោ នេះ សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា អះអាងថា ដើម្បីជាផលចំណេញសេដ្ឋកិច្ច និងឯករាជ្យភាពផ្នែកនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានេះឯង។
សូមជម្រាបផងដែរថា គម្រោងផ្លូវទឹក«ព្រែកជីកហ្វូណនតេជោ» មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាពលរដ្ឋសរុបប្រមាណ ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។ ការសាងសង់គម្រោងផ្លូវទឹកពីទន្លេឆ្ពោះទៅសមុទ្ររបស់កម្ពុជា នេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារអាម៉េរិក និងប្រើរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕ https://www.youtube.com/watch?v=CM7vlfKB-cA
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី