SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋបាលខណ្ឌដូនពេញ ផាកពិន័យ ៤០ម៉ឺនរៀល លើបុរសម្នាក់ដែលចាក់សំរាមចូលក្នុងលូបង្កឱ្យស្ទះ


រដ្ឋបាលខណ្ឌដូនពេញ ផាកពិន័យ ៤០ម៉ឺនរៀល លើបុរសម្នាក់ដែលចាក់សំរាមចូលក្នុងលូបង្កឱ្យស្ទះ
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-09

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-09

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បានផាកពិន័យបុរសចំណាស់ម្នាក់ចំនួន ៤០ម៉ឺនរៀល ដែលបានចាក់សំរាមចូលតាមទឹកហូរពេលភ្លៀងធ្លាក់ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។ ការផាកពិន័យនេះ ធ្វើឡើងក្រោយរដ្ឋបាលខណ្ឌដូនពេញ ទទួលបានព័ត៌មានដែលចែកចាយនៅតាមបណ្តាញសង្គម បានបង្ហោះវីដេអូពីសកម្មភាពបុរសចំណាស់ម្នាក់ បានចាក់សំរាមពីក្នុងធុងសំរាមចូលក្នុងទឹកហូរ។

រដ្ឋបាលខណ្ឌដូនពេញ ក៏បានសាកសួរបុរសចំណាស់ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០នាទីព្រឹកពាក់ព័ន្ធនឹងរឿងខាងលើ ដែលក្នុងនោះគាត់ បានអះអាងទទួលស្គាល់ថាបានចាក់សំរាមចូលតាមទឹកហូរពេលភ្លៀងធ្លាក់កាលពីម្សិលមិញពិតប្រាកដមែន។

រដ្ឋបាលខណ្ឌដូនពេញ ក៏បានណែនាំមិនឱ្យចាក់សំរាមពាសវាលពាសកាល និងត្រូវរៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយ ហើយការផាកពិន័យបុរសចំណាស់ជាទឹកប្រាក់ចំនួន ៤០០ ០០០រៀលនេះ គឺស្របតាមមាត្រាទី៤២ ជំពូកទី៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី