2024-09-06
ទូច សូរិយា
2024-09-06
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា រកចំណូលពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងគោលដៅចំនួន៦៥ ដែលគិតជាទឹកប្រាក់បានចំនួន ៣០៥,១៥លានដុល្លារ ក្នុងរយៈពេល ៨ខែនៃឆ្នាំ២០២៤។ រយៈពេល ៨ខែនេះ កម្ពុជា នាំចេញអង្ករបានចំនួន ៤១២ ០២៣តោន តាមរយៈក្រុមហ៊ុនចំនួន៥៣។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា គោលដៅចំនួន៦៥ ដែលកម្ពុជានាំចេញអង្ករនោះ រួមមាន៖ ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន២៦ នាំចេញបាន ២០៨ ២០៧តោន មានទឹកប្រាក់់ ១៦១,៧០លានដុល្លារ, ប្រទេសជាសមាជិកអាស៊ានមានចំនួន៧ កម្ពុជានាំចេញបាន ៨៣ ០៩៥៣តោន មានទំហំទឹកប្រាក់ ៥៦,៨៩លានដុល្លារ, ទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តមានចំនួន ៧៧ ៧៩២តោន ទទួលបានទឹកប្រាក់ ៤៨,៨៧លានដុល្លារ និងទៅកាន់២៩ ប្រទេសផ្សេងៗទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ៤២ ៩២៩តោន មានទឹកប្រាក់ ៣៧,៦៩លានដុល្លារ។
ប្រភេទអង្ករដែលកម្ពុជានាំចេញបានជាង ៣០៥លានដុល្លារនេះ មានដូចជា៖ អង្ករក្រអូបគ្រប់ប្រភេទមាន ៧០,៩២%, អង្ករសគ្រាប់វែងមានចំនួន ២៣,៧៥%, អង្ករចំហ៊ុយមាន ៣,១៣%, អង្ករសរីរាង្គមាន ១,៨៩% និងអង្ករផ្សេងៗទៀតមានចំនួន ០,៣២%។ ក្នុងរយៈពេល ៨ខែនៃឆ្នាំ២០២៤នេះ កម្ពុជា ក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួន ៣ ៣១៨ ៥៩២តោន ដែលគិតជាទឹកប្រាក់មានទំហំ ៩១៨,១៦លានដុល្លារ ក្នុងនោះ ស្រូវចំនួន ៨៣,៧៧% បានឆ្លងកាត់ការស្នើសុំបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី