2024-06-30
ទូច សូរិយា
2024-06-30
ទូច សូរិយា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចចាត់តាំងសមាសភាពចំនួន ១៥រូប ជាក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ បើតាមសេចក្តីសម្រេច ស្តីពី ការកំណត់សមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា សមាសភាពចំនួន ១៥រូបនេះ មានតំណាងមកពីផ្នែកសាធារណៈចំនួន៨ រូប និងតំណាងមកពីផ្នែកឯកជនមានចំនួន ៧រូប។
យោងតាមសេចក្តីសម្រេចខាងលើ ក្រុមប្រឹក្សាភិបាលទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាចំនួន ១៥រូបនេះ ដែលក្នុងនោះ តំណាងមកពីវិស័យសាធារណៈ មាន ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន និងសមាជិកចំនួន៧ រូប និងតំណាងមកពីផ្នែកឯកជនវិញ មានដូចជា អ្នកឧកញ៉ា គិត ម៉េង, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងសមាជិកចំនួន៥ រូបបន្ថែមទៀត។ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៩១ សសរ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចខាងលើនេះត្រូវទុកជានិរាករណ៍។
បើតាមសេចក្តីសម្រេច ដែលសម្តេចធិបតីនាយករដ្ឋមន្រ្តី បានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រដ្ឋមន្ត្រីក្រសួងទេសចរណ៍, រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី