2024-11-03
គិត បុប្ផា
2024-11-03
គិត បុប្ផា
ភ្នំពេញ៖ ដើមទុនអប្បបរមាសម្រាប់ការវិនិយោគ គឺមិនត្រូវបានកំណត់ឡើយ ប៉ុន្តែវិនិយោគិនត្រូវមានទឹកប្រាក់ស្មើនឹងថ្លៃមូលបត្របូកជាមួយកម្រៃជើងសា គឺ០,៤៥%-០,៤៧% ដើម្បីបង់ទៅក្រុមហ៊ុនមូលបត្រ។ កម្រៃជើងសានេះ នឹងត្រូវគិតនៅពេលដែលបញ្ជារបស់វិនិយោគិន ត្រូវបានផ្គូរផ្គងជោគជ័យ។
នៅក្នុងប៉ុស្តិ៍មូលបត្រចំណេះដឹងមូលដ្ឋាន លេខ១០ របស់និយ័តករមូលបត្រកម្ពុជា ដែលចេញផ្សាយថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ស្តីអំពីមគ្គុទ្ទេសក៍សម្រាប់យុវវ័យក្នុងការចាប់ផ្តើមវិនិយោគក្នុងទីផ្សារភាគហ៊ុននៅកម្ពុជា បានលើកជាឧទាហរណ៍ថា បើសិនវិនិយោគិនទិញមូលបត្រកម្មសិទ្ធិ ឬភាគហ៊ុនរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឡូខេសិន មានតម្លៃ ២,០៥០រៀល នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ ដូច្នេះ ដើម្បីអាចទិញភាគហ៊ុននេះបាន វិនិយោគិនត្រូវមានទឹកប្រាក់ ២,១៤៥រៀល ពោលគឺវិនិយោគិនត្រូវមានទឹកប្រាក់ស្មើនឹងថ្លៃមូលបត្របូកជាមួយកម្រៃជើងសា។
គួរបញ្ជាក់ថា ដើម្បីអាចជួញដូរនៅផ្សារមូលបត្រកម្ពុជា វិនិយោគិនត្រូវមានចំណេះដឹងមូលដ្ឋានអំពីវិស័យមូលបត្រ អត្ថប្រយោជន៍ និងការគ្រប់គ្រងហានិភ័យ ដើម្បីអាចសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ។ វិនិយោគិន អាចទទួលបានចំណេះដឹងទាំងនេះ ពីការចូលរួមសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលនានា ដែលរៀបចំដោយនិយ័តករមូលបត្រកម្ពុជា ដើម្បីស្វែងយល់ និងបង្កើននូវចំណេះដឹងបន្ថែមពាក់ព័ន្ធ នឹងវិស័យមូលបត្រ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី