2024-11-02
គន ម៉េងហុង
2024-11-02
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងពីកត្តាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់នៅកម្ពុជា ដែលបង្កបរិយាកាសអនុគ្រោះដល់វិនិយោគបរទេស និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរពីសាធារណរដ្ឋកូរ៉េមកកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
ក្នុងជួបពិភាក្សាជាមួយស្ថានទូតកូរ៉េប្រចាំកម្ពុជា សមាគមកូរ៉េ សមាគមទេសចរណ៍កម្ពុជា ប្រតិបត្តករនិងក្រុមហ៊ុនទេសចរណ៍ វិនិយោគិននិងប្រជាជនកូរ៉េ ដែលរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់ទូរទស្សន៍កូរ៉េដែរ ដែលចោទប្រកាន់ថាពលរដ្ឋកូរ៉េបានរងគ្រោះដោយការបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។
ពាក់ព័ន្ធនឹងករណីខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈមុតមាំ និងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទទាំងបទល្មើសប្រពៃណី និងបទល្មើសអនឡាញ។ ក្នុងជំនួបកាលពីទីថ្ងៃទី៣០ តុលានេះ សមាគមកូរ៉េ និងភាគីពាក់ព័ន្ធទាំងអស់ បានបង្ហាញថា ពួកគេរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា ដោយសុខសុវត្ថិភាព ព្រមទាំងបានផ្សព្វផ្សាយទៅប្រជាជនកូរ៉េ និងសហគមន៍កូរ៉េ ឱ្យមកទស្សនាកម្ពុជាប្រកបដោយទំនុកចិត្ត ពីព្រោះកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី