SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា និងម៉ាឡេស៊ី សហការជំរុញការរៀបចំទស្សនកិច្ចសម្រាប់វិនិយោគិន និងប្រតិបត្តិករទេសចរណ៍ ប្រទេសទាំងពីរ


កម្ពុជា និងម៉ាឡេស៊ី សហការជំរុញការរៀបចំទស្សនកិច្ចសម្រាប់វិនិយោគិន និងប្រតិបត្តិករទេសចរណ៍ ប្រទេសទាំងពីរ
A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី សហការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (FAM Trip) សម្រាប់វិនិយោគិន និងប្រតិបត្តិករទេសចរណ៍ ដើម្បីជំរុញឱ្យមានកំណើនទេសចរជាតិ និងអន្តរជាតិមកទស្សនានៅប្រទេសទាំងពីរ បន្ថែម។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងជំនួបរវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម Dato Sri Tiong King Sing រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ភាគីទាំងពីរ ក៏បានឯកភាពគ្នាជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការតភ្ជាប់រវាងប្រជាជននិងប្រជាជន, ពង្រឹង និងពង្រីកការបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងរៀបចំព្រឹត្តការណ៍ទេសចរណ៍ធំៗ និងទាក់ទាញៗ រួមគ្នា។ លើសពីនេះ ភាគីទាំងពីរ នឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាង តំបន់ទេសចរណ៍នៃប្រទេសទាំងពីរឱ្យបានច្រើន ទៀងទាត់ និងជាប្រចាំ, ការផ្លាស់ប្តូរទស្សនកិច្ចដកស្រង់បទពិសោធរវាងស្ថាប័នទេសចរណ៍ នៃប្រទេសទាំងពីរ រួមទាំងការប្រឹក្សាយោបល់លើការរៀបចំទេសចរណ៍ម៉ូស្លីម (Muslim Friendly Tourism) ផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌របស់ម៉ាឡេស៊ី លើកឡើងថា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ជាមូលដ្ឋានគ្រឹះ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី។ ទាំងនេះ ជាកត្តាទាក់ទាញទំនុកចិត្តវិនិយោគិន និងទេសចរណ៍ម៉ាឡេស៊ីមកទស្សនា និងស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង ជាពិសេសការសម្រេចបាននូវការហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុង Penang ដែលជាទីក្រុងពាណិជ្ជកម្មដ៏ធំៗ និងសំខាន់របស់ប្រទេសម៉ាឡេស៊ី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី