2024-08-03
គន ម៉េងហុង
2024-08-03
គន ម៉េងហុង
ភ្នំពេញ៖ ការិយាល័យកិច្ចការពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃប្រទេសថៃ នៅរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាចូលរួមពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ២០២៤ លើកទី៧០» ដែលរៀបចំដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្ដរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នៅមជ្ឈមណ្ឌលពិព័រណ៍ Queen Sirikit ទីក្រុងបាងកក ប្រទេសថៃ។
ពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ២០២៤ លើកទី៧០»នេះ នឹងធ្វើឡើងនៅថ្ងៃទី៩ ដល់ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនោះក៏មានការដាក់បង្ហាញទំនិញគ្រឿងអលង្ការ, ត្បូងពេជ្រមានតម្លៃ និងឧបករណ៍សម្ភារ សម្រាប់ផលិតគ្រឿងអលង្ការជាច្រើន ប្រភេទដែលផលិតនៅប្រទេសថៃនិងនៅបរទេស។
ពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ២០២៤ លើកទី៧០»នេះ នឹងមានការដាក់បង្ហាញទំនិញគ្រឿងអលង្កា, ត្បូងពេជ្រមានតម្លៃ និងឧបករណ៍សម្ភារ សម្រាប់ផលិតគ្រឿងអលង្ការជាច្រើន ប្រភេទដែលផលិតនៅប្រទេសថៃនិងនៅបរទេស។ ការិយាល័យកិច្ចការពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃប្រទេសថៃ បានឱ្យដឹងថា សាធារណជន ដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងពិព័រណ៍នេះ នឹងទទួលបានភាពងាយស្រួលក្នុងការចុះឈ្មោះចូល និងការណាត់ជួបផ្សេងៗទៀតផង។
ចំពោះព័ត៌មានលម្អិត សាធារណជន អាចទាក់ទងទៅការិយាល័យកិច្ចការពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃប្រទេសថៃ នៅរាជធានីភ្នំពេញ តាមរយៈទូរសព្ទលេខ៖ ០១១ ៩២៨ ៥២៣ និង E-mail : [email protected]។ នេះបើតាមសេចក្តីជូនដំណឹងរបស់ការិយាល័យកិច្ចការពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃប្រទេសថៃ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៧ កក្កដានេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី