SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ទទួលបានចំណូលពីការនាំចេញអង្ករជាង ១៦០លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥


កម្ពុជា ទទួលបានចំណូលពីការនាំចេញអង្ករជាង ១៦០លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥
ពាណិជ្ជកម្ម

2025-04-12

ទូច សូរិយា

ពាណិជ្ជកម្ម

2025-04-12

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូលចំនួន ១៦០,៥១លានដុល្លារ ពីការនាំចេញអង្ករចំនួន ២១១ ០៥៨តោន ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥។ តាមការចុះផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការនាំចេញអង្ករជាង ២១១ពាន់តោន គឺទៅកាន់គោលដៅចំនួន ៥៥តាមរយៈ ៤៧ក្រុមហ៊ុន។

គោលដៅដែលកម្ពុជានាំចេញអង្ករជាង ២១១ពាន់តោននេះ មានដូចជា៖ ប្រទេសចំនួន២៥ ក្នុងទ្វីបអឺរ៉ុប កម្ពុជានាំចេញអង្ករបាន ១០៦ ៥១៣តោន គិតជាទឹកប្រាក់ ៨៤,៨៣លានដុល្លារ, ប្រទេសចំនួន៤ ជាសមាជិកអាស៊ាន មានចំនួន ៣៤ ៩២៣តោន មានទឹកប្រាក់ ២៤,៩៥លានដុល្លារ, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត មានចំនួន ៣៧ ៨២១តោន មានទំហំទឹកប្រាក់ ២២,៥៩លានដុល្លារ និងទៅកាន់ប្រទេសចំនួន២៤ ផ្សេងៗទៀត នៅអាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ៣១ ៨០១តោន គិតជាទឹកប្រាក់ចំនួន ២៨,១៤លានដុល្លារ។

ប្រភេទអង្ករ ដែលកម្ពុជានាំចេញរយៈពេល ៣ខែនៃឆ្នាំ២០២៥ នេះ រួមមាន៖ អង្ករក្រអូបមានចំនួន ៨១,៣៨%, ប្រភេទអង្ករសគ្រាប់វែង ១៣,៦០%, អង្ករចំហ៊ុយមានចំនួន ២,៦០%, អង្ករសរីរាង្គចំនួន ១,៩៣% និងអង្ករផ្សេងៗទៀតចំនួន ០,៤៩%។ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា កម្ពុជា ក៏បាននាំចេញស្រូវនៅកាន់ប្រទេសជិតខាងចំនួន ២ ៤៤០ ៥២៤តោន ដែលគិតជាទឹកប្រាក់មានចំនួន ៥៧៥,៣២លានដុល្លារ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599