SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ជប៉ុន ផ្តល់ជំនួយជិត១៤លានដុល្លារ ឱ្យ CMAC លើគម្រោងសង់អគារក្នុងខេត្តចំនួន២


ជប៉ុន ផ្តល់ជំនួយជិត១៤លានដុល្លារ ឱ្យ CMAC លើគម្រោងសង់អគារក្នុងខេត្តចំនួន២
សង្គមជាតិ-សេដ្ឋកិច្ច

2024-02-16

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-02-16

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណង លើគម្រោងសាងសង់អគារហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម (សារមន្ទីរតេជោសន្តិភាព)នៅខេត្តសៀមរាប។ ជំនួយនេះមានទឹកប្រាក់ជិត ១៤លានដុល្លារ ដែលជប៉ុនគាំទ្រដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) សាងសង់សំណង់អគារទាំង២។

តាមការចុះផ្សាយរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា អគារដែលត្រូវសាងសង់នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង រួមមាន៖ អគារសាលប្រជុំ មានចំណុះ៤០០នាក់ ចំនួន១ខ្នង, អគារសិក្សាចំនួន១ខ្នង២ជាន់ មាន១០បន្ទប់, អគារអន្ដេវាសិកដ្ឋាន២ខ្នង សម្រាប់សិក្ខាកាមចំនួន ១២០នាក់, អគារអាហារដ្ឋានចំនួន១ខ្នង និងសម្ភារបំពាក់ដូចជា កុំព្យូទ័រ ទូរទស្សន៍ សម្ភារសិក្សាតុកៅអី។

ចំពោះ អគារសារមន្ទីរតេជោសន្ដិភាព ដែលស្ថិតនៅខេត្តសៀមរាប ជាអគារសំណង់មានរាងការ៉េខាងក្រោមមានទំហំ១០៨ម៉ែត្រគុណ១០៨ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត៥២ម៉ែត្រ មាន២ជាន់កម្ពស់១៧ម៉ែត្រ មានទំហំជាង១៥.០០០ម៉ែត្រក្រឡា នឹងអាចក្លាយជាអគារមានរាងគ្រាប់មីនប្រឆាំងមនុស្ស ធំជាងគេនៅក្នុងពិភពលោក។

ក្នុងកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងទាំងពីរនេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAS បានបញ្ជាក់ថា ជំនួយទាំងនេះ បានលុបបំបាត់ការគំរាមកំហែងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម ការចូលរួមផ្តល់នូវសុខដុមរមនារបស់ប្រជាជនកម្ពុជាឡើងវិញ និងការចូលរួមកសាងអនាគតកម្ពុជាប្រកបដោយក្តីសង្ឃឹមនិងភាពជឿជាក់នៅកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាលើវិស័យកំចាត់មីន។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រយ៉ាងសកម្មលើវិស័យសកម្មភាពមីននៅកម្ពុជា ជាពិសេសការផ្តល់ជំនួយជាថវិកា ទីប្រឹក្សាបច្ចេកទេស និងសម្ភារបច្ចេកទេសដល់អង្គភាពCMAC ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599