2025-06-18
គិត បុប្ផា
2025-06-18
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា មានសមត្ថភាពផលិតគ្រប់គ្រាន់ ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង និងរាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មនានា សុទ្ធតែអាចជំនួសបានទាំងស្រុង ដោយផលិតកម្មក្នុងស្រុក និងប្រភពនាំចូលដទៃទៀត។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លើកឡើងដូច្នេះ បន្ទាប់ពីកម្ពុជា បិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ។
ឯកឧត្តម ឃឹម ហ្វីណង់ បន្តថា ក្រសួងកសិកម្ម បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធានានិរន្តភាពនៃដំណើរការផលិតកម្មកសិកម្ម និងរក្សាឱ្យបាននូវស្ថិរភាព នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងប្រទេសផងដែរ។ គួរបញ្ជាក់ថា កម្ពុជា បានបិទការនាំចូលផ្លែឈើ និងបន្លែ ពីប្រទេសថៃ ប៉ុន្តែមិនមែនជាការបិទច្រកព្រំដែនទាំងស្រុងនោះទេ៕
នាំមកជូនដោយ