SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ចំណាយទឹកប្រាក់ជាង ៤០០លានដុល្លារ


គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ចំណាយទឹកប្រាក់ជាង ៤០០លានដុល្លារ
គំនិតអាជីវកម្ម

2024-06-16

ទូច សូរិយា

គំនិតអាជីវកម្ម

2024-06-16

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលស្តារស្ទឹង និងប្រឡាយចំនួន១០ខ្សែ មានប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាង ៤០០លានដុល្លារ។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលសម្តេចអញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោតកុំឱ្យជន់លិចរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ដើមអាណត្តិនេះ ខ្ញុំបានសម្រេចដាក់ធ្វើគម្រោងធំមួយដែលបានប្រើប្រាស់ថវិកាជាង ៤០០លានដុល្លារ ដែលគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់នេះ យើងបានអនុវត្តន៍រយៈពេល ៦ខែមកនេះ ហើយយើងទទួលបានជោគជ័យច្រើន និងធ្វើបានលឿន»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គម្រោងប្រព័ន្ធរំដោះទឹកនេះ ធ្វើឡើងមានមុខព្រួញ ២គឺដោះស្រាយនៅក្នុងរាជធានីភ្នំពេញ ដែលកែសម្រួលប្រព័ន្ធរំដោះទឹក ដាក់លូធំៗបន្ថែម ប៉ុន្តែមួយផ្នែកធំគឺនៅខាងក្រៅរាជធានីភ្នំពេញ គឺដើម្បីបញ្ជៀសទឹកពីព្រែកត្នោត ដែលធ្លាក់មកពីតំបន់ភ្នំឱរ៉ាល់ ក្នុងនោះយើងបានកាយប្រឡាយចំនួន១០ខ្សែ មានប្រវែងជាង២៦០គីឡូម៉ែត្រ ដែលប្រវែងនេះ គឺវែងជាងព្រែកជីកហ្វូណនតេជោដល់ទៅ ៨០គីឡូម៉ែត្រ។

តាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាពីថ្ងៃទី១៥ មិថុនា គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញនេះ នឹងជួយកាត់បន្ថយនូវហានិភ័យនៃទឹកជន់លិចនៅរាជធានីភ្នំពេញនិងតំបន់រណប ពិសេសបានបង្កើនលទ្ធភាពក្នុងការផ្គត់ផ្គង់ទឹក សម្រាប់ស្រោចស្រពលើផ្ទៃដីប្រមាណ ៥០ម៉ឺនហិចតា នៅខេត្តកំពង់ស្ពឺ កណ្ដាល និងតាកែវ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី