SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ការរៀបចំរបាយការណ៍ក្រុមហ៊ុនវិនិយោគរួមគ្នា ងាយស្រួលពង្រីកដើមទុន, បង្កើនទំនុកចិត្ត និងពង្រឹងកិច្ចគាំពារដល់អ្នកវិនិយោគ


ការរៀបចំរបាយការណ៍ក្រុមហ៊ុនវិនិយោគរួមគ្នា ងាយស្រួលពង្រីកដើមទុន, បង្កើនទំនុកចិត្ត និងពង្រឹងកិច្ចគាំពារដល់អ្នកវិនិយោគ
A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា(ន.ម.ក.) បានលើកឡើងថា សិក្ខាសាលា ស្តីពី «ការលើកកម្ពស់ការយល់ដឹងក្នុងការរៀបចំរបាយការណ៍ របស់ក្រុមហ៊ុនប្រកបអាជីវកម្មគម្រោងវិនិយោគរួម» នឹងពង្រឹងការគ្រប់គ្រងក្រុមហ៊ុនអន្តរការីធ្វើអាជីវកម្មគម្រោងវិនិយោគរួម បង្កើននូវទំនុកចិត្ត និងពង្រឹងកិច្ចគាំពារវិនិយោគិន។

ក្នុងសិក្ខាសាលានាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ូ សុជាតិ បានបន្តថា ន.ម.ក. បានរៀបចំ និងទទួលបានការអនុម័តដាក់ឱ្យអនុវត្តនូវប្រកាស ដូចជា ប្រកាសស្តីពីកាតព្វកិច្ចផ្ដល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់ក្រុមហ៊ុន គ្រប់គ្រងមូលនិធិ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស និងក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សងក្នុងឆ្នាំ២០២២។ ក្នុងសិក្ខាសាលានៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារនេះ ន.ម.ក. ក៏បានអនុវត្តនូវប្រកាសស្តីពីកាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់ក្រុមហ៊ុនអភិបាលមូលនិធិ, ប្រកាសស្តីពីក្រមសីលធម៌វិជ្ជាជីវៈ របស់ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសក្នុងឆ្នាំ២០២៣ និងប្រកាសស្តីពីលក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុ នៃក្រុមហ៊ុនធ្វើអាជីវកម្ម គម្រោងវិនិយោគរួមក្នុងឆ្នាំ២០២៤។

ឯកឧត្តម ស៊ូ សុជាតិ ក៏បានបន្ថែមថា ការតម្រូវឱ្យក្រុមហ៊ុនបំពេញកាតព្វកិច្ចក្នុងការរៀបចំរបាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាត ព្រមទាំងលក្ខខណ្ឌរក្សាមូលធនអប្បបរមា គឺដើម្បីជាការរំលឹកដល់ថា្នក់ដឹកនាំរបស់ក្រុមហ៊ុនពីសុខភាពហិរញ្ញវត្ថុ និងស្ថានភាពនៃដំណើការនៃក្រុមហ៊ុនរបស់ខ្លួន។ សិក្ខាសាលានេះ រៀបចំឡើងដើម្បីផ្ដល់ឱកាសដល់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ, ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស, ក្រុមហ៊ុនចែកចាយលក់ទិញត្រឡប់មកវិញ ឬទូទាត់សង និងក្រុមហ៊ុនអភិបាលមូលនិធិ អាចរៀបចំរបាយការណ៍របស់ក្រុមហ៊ុន ឈ្វេងយល់បន្ថែមពាក់ព័ន្ធនឹងកាតព្វកិច្ចផ្តល់របាយការណ៍ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់ក្រុមហ៊ុនឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយស្រប តាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី