2024-09-24
ទូច សូរិយា
2024-09-24
ទូច សូរិយា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ណែនាំដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ចេញលិខិតបញ្ជាក់ពីការរួចបំណុលដល់អតិថិជន ក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សងឥណទានរួចជាស្ថាពរ។ នេះបើតាមសារាចរណែនាំ ស្តីពីការប្រគល់ឯកសារសម្គាល់ទ្រព្យធានាជូនអតិថិជនឥណទាន របស់ធនាគារជាតិនៃកម្ពុជា។
បើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ធនាគារជាតិ ក៏បានឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលជាទ្រព្យធានានៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផងដែរ។
សារាចរណែនាំ ស្តីពីការប្រគល់ឯកសារសម្គាល់ទ្រព្យធានាជូនអតិថិជនឥណទាន ដែលចុះហត្ថលេខាដោយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលនៃធនាគារជាតិ នាថ្ងៃទី២៣ កញ្ញានេះ គឺក្នុងគោលបំណងរួមចំណែកដល់ការរក្សាទំនុកចិត្តរបស់អតិថិជនចំពោះប្រព័ន្ធធនាគារទាំងមូល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី