2025-03-30
ឃី ភារៈ
2025-03-30
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ សង្ឃឹមថា ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) នឹងជំរុញការអភិវឌ្ឍរបស់ខេត្តព្រះសីហនុលើវិស័យឥណទាន រួមគ្នាសំដៅជំរុញកំណើនជីវភាពប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិ ពីព្រោះវិស័យធនាគារអាចជួយលំនឹងវិស័យហិរញ្ញវត្ថុ ដែលមានទំនាក់ទំនងគ្នារវាងរដ្ឋ និងវិស័យឯកជន។
ក្នុងជំនួបជាមួយឯកឧត្តម ម៉ាង ស៊ីណេត កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិធនាគារ FTB បានលើកឡើងថា ធនាគារ FTB បានផ្តល់សេវាលើពន្ធគយ ប.ស.ស ការបង់ទឹក ភ្លើង និងសារពើពន្ធជាច្រើនទៀត។ លោក ឌិត សុចល បន្តថា ចក្ខុវិស័យរបស់ធនាគារ គឺផ្តល់សេវាឥណទានហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ទន្ទឹមនេះធនាគារ នឹងព្យាយាមជំរុញវិស័យឥណទានដោយធ្វើទំនើបកម្មបណ្តាញឌីជីថលបន្ថែមទៀត។
លោក ឌិត សុចល បានបញ្ជាក់ថា បច្ចុប្បន្នធនាគារ FTB មានសាខាចំនួន ២៣ នៅកម្ពុជា និងបន្តពង្រីកសាខាបន្តទៀតទៅតាមការវិវឌ្ឍរីកចម្រើន នៃប្រទេសជាតិ ក្នុងនោះធនាគារ FTB ក៏បានចាប់ផ្តើមសកម្មភាពនៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០១០ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្តរហូតមកដល់សព្វថ្ងៃ។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី