2025-06-08
ឃី ភារៈ
2025-06-08
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុនរបស់ចិនចំនួន២ គឺក្រុមហ៊ុន Guangxi Xiyaya Food Co., Ltd. និងក្រុមហ៊ុន Lumisun Asian Fruits Co., Ltd. បានចុះហត្ថលេខាជាមួយក្រសួងពាណិជ្ជកម្ម លើកិច្ចព្រមព្រៀងសហការជាយុទ្ឋសាស្ត្រសម្រាប់ទិញ-លក់ដំណាប់ស្វាយកម្ពុជាចំនួន ២០ម៉ឺនតោន ក្នុងឆ្នាំ២០២៥-២០២៧ និងទិញទុរេនកម្ពុជាចំនួន ១៥ម៉ឺនតោន ក្នុងឆ្នាំ២០២៥-២០២៦ ដោយឡែកសម្រាប់ឆ្នាំ២០២៥នេះ ភាគីចិន នឹងទិញដំណាប់ស្វាយកម្ពុជាចំនួន ៣ពាន់តោន។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការទិញ-លក់ទិញទុរេន និងដំណាប់ស្វាយពីកម្ពុជាសរុបចំនួន ៣៥ ម៉ឺនតោននេះ ត្រូវបានធ្វើឡើងក្នុងព្រឹត្តិការផ្សព្វផ្សាយទំនិញកសិផលកម្ពុជា និងការចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត រវាងក្រុមហ៊ុនកម្ពុជា និងចិន កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដោយឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកស្រី Zeng Ling អភិបាលរងទីក្រុងប៉ីហៃ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី