2025-06-04
ទូច សូរិយា
2025-06-04
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល៥ខែ នៃឆ្នាំ២០២៥ កម្ពុជា រកចំណូលបានពីភ្ញៀវទេសចរបរទេស លើការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀសសរុបជាង ២៤,៥៦លានដុល្លារ កើនឡើង ១០,៦៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ រយៈពេល៥ខែ ក្នុងឆ្នាំ២០២៥នេះ កម្ពុជាក៏ទទួលបានភ្ញៀវអន្តរជាតិសរុបជាង ៥២,៧ម៉ឺននាក់ កើនបាន ១១,៧១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។
បើតាមការចុះផ្សាយរបស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ចំណូលលក់បណ្ណនៅប្រាសាទកោះកែររយៈពេល ៥ខែនេះ កម្ពុជាទទួលបានជាង ១៧,២៤ម៉ឺនដុល្លារ និងទទួលបានចំនួនភ្ញៀវទេសចរបរទេសសរុប ១១ ៤៩៩នាក់។ រីឯ ចំណូលពីការលក់សំបុត្រទូកវិញ កម្ពុជាទទួលបានចំណូលជាង ៧៩,២៩ម៉ឺនដុល្លារ ក្នុងនោះសេវាឈ្នួលទូកទទួលបាន ៣៥,០៥ម៉ឺនដុល្លារ។
ចំពោះ ចំណូលពីការលក់សំបុត្រនៅប្រាសាទបេងមាលាក្នុងរយៈពេល ៥ខែនេះ ទទួលបាន ៧,៥៥ម៉ឺនដុល្លារ និងទទួលបានទេសចរអន្តរជាតិចំនួន ៧ ៥៥២នាក់។ ចំណែក ចំណូលពីការលក់សំបុត្រនៅភ្នំក្បាលស្ពានវិញ ទទួលបាន ២ ៨៥០ដុល្លារ និងមានភ្ញៀវបរទេសចំនួន ៥៧០នាក់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី