SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម សង្ឃឹមថា ក្រុមហ៊ុនកម្ពុជាក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ នឹងមានឱកាសបង្កើតបណ្តាញអាជីវកម្ម


ក្រសួងពាណិជ្ជកម្ម សង្ឃឹមថា ក្រុមហ៊ុនកម្ពុជាក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ នឹងមានឱកាសបង្កើតបណ្តាញអាជីវកម្ម
ពាណិជ្ជកម្ម

2025-06-01

ទូច សូរិយា

ពាណិជ្ជកម្ម

2025-06-01

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សង្ឃឹមថា ក្រុមហ៊ុនកម្ពុជាក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលបានចូលរួមក្នុងពិព័រណ៍ «THAIFEX-Anuga Asia 2025» នៅប្រទេសថៃ នឹងមានឱកាសបង្កើតបណ្តាញអាជីវកម្ម ស្វែងរកដៃគូពាណិជ្ជកម្ម ធ្វើការផ្លាស់ប្តូរធុរកិច្ច និងពង្រីកបណ្តាញទីផ្សារក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានដឹកនាំនិងសម្របសម្រួលក្រុមហ៊ុនកម្ពុជាចំនួន ៩ក្រុមហ៊ុន ចូលរួមពិព័រណ៍ «THAIFEX-Anuga Asia 2025» នៅទីក្រុងបាងកក ដោយបាននាំយកផលិតផលរបស់កម្ពុជាមកដាក់តាំងបង្ហាញ រួមមាន៖ អង្ករ អង្ករសំរូប គ្រាប់ស្វាយចន្ទីគ្រប់រសជាតិ ម្រេចកំពត ដំណាប់ស្វាយ និងម្នាស់សម្ងួត ដំណាប់ផ្លែឈើ នំស្រួយធ្វើពីស្រូវសាលី និងគ្រឿងទេស ដែលមានចំនួនសរុប ២៨ប្រភេទ។

គួរបញ្ជាក់ថា ពិព័រណ៍ THAIFEX-Anuga Asia 2025 ប្រព្រឹត្តទៅនៅថ្ងៃទី២៧-៣១ ខែឧសភា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ម្ហូបអាហារ និងភេសជ្ជៈ ដែលមានអ្នកតាំងពិព័រណ៍ប្រមាណ ៣០០០នាក់ មកពី ៥០ប្រទេស និងមានអ្នកទស្សនាចន្លោះពី ៨០ ០០០នាក់ ទៅ ១០០ ០០០នាក់ ជារៀងរាល់ឆ្នាំ ដោយផ្តោតទៅលើការស្វែងរកដៃគូពាណិជ្ជកម្មតាមរយៈ B2B ដោយគ្មានការធ្វើពាណិជ្ជកម្មលក់ដូរនោះទេ។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី