2024-12-12
ហ៊ត គឹមលី
2024-12-12
ហ៊ត គឹមលី
ភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus រាជធានីភ្នំពេញ (រ.ដ.ស) បានដាក់ឱ្យប្រើប្រាស់តម្រាយខ្សែរត់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ ដោយបានធ្វើទំនើបកម្មបច្ចេកវិទ្យាមុខងារថ្មីនៅលើ Google Map ដែលមានឈ្មោះថា Google Transit ដើម្បីតាមដានចលនាបម្លាស់ទីរថយន្តក្រុង។
បើតាមសេចក្ដីប្រកាសរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងចេញផ្សាយកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ កម្មវិធីនេះ ជាកម្មវិធីដែលមានមុខងារឌីជីថល ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល ឆ្លាតវៃ និងបង្ហាញទិន្នន័យកាន់តែមានភាពច្បាស់លាស់ នៃការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ។ ជាពិសេស បង្ហាញព័ត៌មានជាក់លាក់ពីតម្រាយផ្លូវខ្សែរត់រថយន្តក្រុង ចំណុចប្រសព្វ រយៈពេលធ្វើដំណើរ និងតម្លៃសរុបក្នុងការធ្វើដំណើរ។
សាធារណជនអាចទាញយក (Download) កម្មវិធី Google Map តាមរយៈ App Store ឬ Play Store ក្នុងទូរសព្ទដៃ បើកកម្មវិធី Google Map នេះ រួចសរសេរទីតាំង ដែលត្រូវទៅ បន្ទាប់មកចុចលើទិសដៅ (Direction) រួចចុចលើរូបភាពរថយន្តក្រុង កម្មវិធីនេះនឹងបង្ហាញជម្រើសផ្សេងៗ ដែលអាចជ្រើសរើសបានសម្រាប់ការធ្វើដំណើរ និងតម្លៃសម្រាប់ការធ្វើដំណើរក្នុងមួយលើក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី