2024-10-06
គិត បុប្ផា
2024-10-06
គិត បុប្ផា
ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំសិក្សា២០២៣-២០២៤ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃ៨ និងទី៩ ខែតុលា ឆ្នាំ២០២៤។ ដើម្បីរួមចំណែកឱ្យដំណើរការប្រឡងប្រព្រឹត្តដោយរលូន រដ្ឋបាលរាជធានីភ្នំពេញ ហាមប្រាមអាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡងផ្អាកជាបណ្តោះអាសន្ន រយៈពេល ២ថ្ងៃ។
អាជីវកម្មដែលត្រូវផ្អាកដំណើរការបណ្តោះអាសន្ន រួមមាន៖ អាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត អាជីវកម្មលក់សម្ភារសិក្សា ភោជនីយដ្ឋាន អាហារដ្ឋាន និងការដ្ឋានសំណង់នានា។ ចំពោះទីតាំងអាជីវកម្មផ្សេងទៀត ដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេងរំខាន ឬសកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងរបស់បេក្ខជន ខណៈដែលការផ្ញើទោចក្រយាន ទោចក្រយានយន្ត (កង់-ម៉ូតូ) នៅតាមមណ្ឌលប្រឡង គឺមិនត្រូវបានបង់ប្រាក់ឡើយ។
ពាក់ព័ន្ធនឹងការរក្សាសណ្តាប់ធ្នាប់ក្នុងពេលប្រឡងបាក់ឌុបនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យ អាជីវករទាំងអស់ជ្រាប យោគយល់ និងអនុវត្តដូចខាងលើ។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចុះផ្សាយកាលពីថ្ងៃទី៤ ខែតុលា បញ្ជាក់ថា ក្រោយផុតរយៈពេលនៃការប្រឡងបាក់ឌុប អាជីវករទាំងអស់អាចបើកដំណើរការអាជីវកម្មជាធម្មតាឡើងវិញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី