2024-05-13
គិត បុប្ផា
2024-05-13
គិត បុប្ផា
ភ្នំពេញ៖ គិតត្រឹមខែ៤ ដើមឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសសំខាន់ៗ មានទំហំទឹកប្រាក់ ៨ ០០៥ ៩៣៦ពាន់ដុល្លារ កើនឡើង១៥,២% ខណៈការនាំចូលមានទំហំទឹកប្រាក់ ៨ ៦៦៤ ៥២៦ពាន់ដុល្លារ កើនឡើង៩,៣% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។
ប្រទេសដែលកម្ពុជា បាននាំចេញទំនិញទៅច្រើនជាងគេ គឺ សហរដ្ឋអាម៉េរិក មានទំហំ ២ ៦១៧ ០៨៤ពាន់ដុល្លារ, វៀតណាម មានទំហំ ១ ៧១៣ ៣៣៥ពាន់ដុល្លារ, ចិន ៤៨៦ ៦៨៥ពាន់ដុល្លារ, ជប៉ុន ៤៣៦ ៨៦០ពាន់ដុល្លារ និងថៃ ៣៣៧ ៥៩៤ពាន់ដុល្លារ។ លើសពីនេះ កម្ពុជាក៏បាននាំទំនិញទៅកាន់ប្រទេសកាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្មមួយចំនួនទៀត។
បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលចេញផ្សាយនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា, ស្បែកជើង ស្រោមជើង, កៅស៊ូ ផលិតផលធ្វើអំពីកៅស៊ូ និងទំនិញសំខាន់ៗផ្សេងទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី