SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋ ប្រមូលពន្ធបានជាង ៣,៣ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៣


រដ្ឋ ប្រមូលពន្ធបានជាង ៣,៣ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៣
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-20

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានជាង ៣,៣ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែនៅឆ្នាំ២០២៣ ស្មើនឹង ៩៣,៧១ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ខណៈដែលខែវិច្ឆិកាប្រមូលបាន ២៨០,១៤លានដុល្លារ។

តាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ស្តីពី«កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២៣» ក្នុងរយៈពេល ១១ខែនេះ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានចំនួន ១៣ ៥៥៦,០៦ ប៊ីលានរៀល ប្រមាណជា ៣ ៣៤៧,១៨លានដុល្លារ ស្មើនឹង ៩៣,៧១ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ក្នុងសេចក្តីប្រកាសនេះដដែលឱ្យដឹងថា សម្រាប់តែក្នុងខែវិច្ឆិកា អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបាន ១ ១៣៤,៥៨ ប៊ីលានរៀល ប្រមាណជា ២៨០,១៤ លានដុល្លារ ស្មើនឹង ៧,៨៤ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ជាមួយគ្នានេះ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន គឺធ្វើតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋាន។

ចំពោះ ការគ្រប់គ្រងប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) សម្រេចបាន ២៧៦,៥២ ប៊ីលានរៀល ប្រមាណជា ៦៨,២៨ លានដុល្លារ ពីសហគ្រាសជាអ្នកជាប់ពន្ធអនិវាសនជនចំនួន ៨៣សហគ្រាស ដែលជាសហគ្រាសផ្គត់ផ្គង់ទំនិញ និងសេវាអេឡិចត្រូនិកពីបរទេសចូលមកកម្ពុជា៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599