2024-06-17
ទូច សូរិយា
2024-06-17
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល ៥ខែ នៃឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ១៤,៤១លានដុល្លារ ដែលមានការកើនឡើងចំនួន ១០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ មានទំហំទឹកប្រាក់ ១៣,១១លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសរបស់កំពង់ផែស្វយ័តភ្នំពេញ នាថ្ងៃទី១១ មិថុនា។
បើតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញ ដែលមិនទាន់បានធ្វើសវនកម្ម បានឱ្យដឹងថា ចំណូលដែលប្រមូលបានជាង ១៤,៤១លានដុល្លារនេះ រួមមាន៖ ចំណូលពីប្រតិបត្តិការផែ(Port Operation) មានចំនួនជាង ១១,៦៨លានដុល្លារ, ចំណូលពីអាជ្ញាធរផែ (Port Authority) មានទំហំជាង ២,០៩ លានដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗ (Other Services) មានទឹកប្រាក់ជាង ៦៣៧ ពាន់ដុល្លារ។
បើតាមសេចក្តីប្រកាសរបស់កំពង់ផែស្វយ័តភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានចំណូលបានជាង ៣,១៥លានដុល្លារ ដែលមានការថយចុះចំនួន ០,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានទំហំ ៣,១៦លានដុល្លារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី