SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ផ្សារម៉ាក្រូ នឹងរៀបចំ«តាំងពិពរណ៍ផលិតផលខ្មែរ»នៅ៣ទីតាំង រយៈពេល២សប្តាហ៍ ដើម្បីបង្កើនប្រាក់ចំណូលដល់កសិករ


ផ្សារម៉ាក្រូ នឹងរៀបចំ«តាំងពិពរណ៍ផលិតផលខ្មែរ»នៅ៣ទីតាំង រយៈពេល២សប្តាហ៍ ដើម្បីបង្កើនប្រាក់ចំណូលដល់កសិករ
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-17

លន់ ចាន់ធូ

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-17

លន់ ចាន់ធូ

A+ A-

ភ្នំពេញ៖ ផ្សារទំនើបម៉ាក្រូ នឹងរៀបចំតាំងពិព័រណ៍ផលិតផលខ្មែរ ដូចជាគ្រឿងទេស របស់ប្រើប្រាស់ប្រចាំថ្ងៃ បន្លែនិងផ្លែឈើស្រស់ ទឹកដោះគោ អង្ករនិងវត្ថុអនុស្សាវរីយ៍ រយៈពេល ២សប្តាហ៍ ក្នុងគោលបំណងបង្កើនប្រាក់ចំណូលដល់កសិករខ្មែរ។ ការតាំងពិព័រណ៍ដែលធ្វើឡើងក្នុងទិសដៅគាំទ្រ និងលើកស្ទួយដល់ផលិតផលខ្មែរនេះ នឹងរៀបចំចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅ ៣ទីតាំងផ្សេងគ្នា។

៣ទីតាំងផ្សេងគ្នា ដែលនឹងមានការតាំងពិព័រណ៍ផលិតផលខ្មែរ មាននៅផ្សារទំនើបម៉ាក្រូ សែនសុខ, ផ្សារទំនើបម៉ាក្រូ សៀមរាប និងផ្សារទំនើបម៉ាក្រូ ជ្រោយចង្វារ។ ការតាំងពិព័រណ៍ ក្រោមកិច្ចគាំទ្រដោយ សហគ្រិនខ្មែរ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងដាក់តាំងបង្ហាញនូវផលិតផលខ្មែរដែលផលិតស្របតាមស្ដង់ដារសុវត្ថិភាពចំណីអាហារ និងប្រកបដោយគុណភាពល្អ សុវត្ថិភាព តម្លៃសមរម្យ។ សហគ្រិនខ្មែរ បានអំពាវនាវឱ្យអតិថិជនចូលរួមឱ្យបានច្រើន ដើម្បីគាំទ្រអាជីវកម្មក្នុងស្រុក។ តាមការចុះផ្សាយរបស់សហគ្រិនខ្មែរ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងការតាំងពិព័រណ៍នេះ អតិថិជននឹងមានជម្រើសកាន់តែច្រើនសម្រាប់ទិញជាមួយនឹងការបញ្ចុះតម្លៃ និងឱកាសឈ្នះរង្វាន់ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី