SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីការងារ៖ ប្រាក់ឈ្នួលនៅកម្ពុជា មានការកើនឡើងជិត ៦ពាន់លានដុល្លារក្នុងមួយឆ្នាំៗ


រដ្ឋមន្ត្រីការងារ៖ ប្រាក់ឈ្នួលនៅកម្ពុជា មានការកើនឡើងជិត ៦ពាន់លានដុល្លារក្នុងមួយឆ្នាំៗ
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-23

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ប្រាក់ឈ្នួលនៅកម្ពុជា មានការកើនឡើងជិត ៦ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈរោងចក្រសហគ្រាសបានកើនឡើងពី ៤០ ៣០០ ដល់ ៤៥ ៣៨៦សហគ្រាស នៅត្រឹមខែមេសា ឆ្នាំ២០២៥នេះ។

ក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា រយៈពេល ២០ខែ ចំនួនរោងចក្រ សហគ្រាស បានកើនពីចំនួន ៤០ ៣០០ ដល់ចំនួន ៤៥ ៣៨៦សហគ្រាស ហើយកម្មករនិយោជិតបានកើនពីប្រមាណ ១,៦៥លាននាក់ ដល់ប្រមាណ ១,៨៧លាននាក់ ដែលអាចផ្តល់ប្រាក់ឈ្នួលជូនបងប្អូនកម្មករនិយោជិតមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៥,៩ ប៊ីលានដុល្លារ។

រដ្ឋមន្ត្រីក្រសួងការងារ បានបន្ថែមថា គ្រាន់តែវិស័យកាត់ដេរមានសហគ្រាសសរុបចំនួន ១ ៦៥៧សហគ្រាស មានកម្មករនិយោជិតប្រមាណ ៩៧ម៉ឺននាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣,១ប៊ីលានដុល្លារ។ ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ បានរៀបចំពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានកម្មករនិយោជិតចូលរួមសរុបប្រមាណ៣,២ម៉ឺននាក់មកពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្នុងនោះស្ត្រីមានផ្ទៃពោះចំនួន ៧៥១នាក់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី