SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សហគ្រាសវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប បន្តទទួលការអនុគ្រោះពន្ធពីរដ្ឋាភិបាល


សហគ្រាសវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប បន្តទទួលការអនុគ្រោះពន្ធពីរដ្ឋាភិបាល
សង្គមជាតិ-សេដ្ឋកិច្ច

2024-02-20

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-02-20

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សហគ្រាសក្នុងវិស័យទេសចរណ៍ដែលស្ថិតនៅខេត្តសៀមរាប មានដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍ផ្សេងៗ បន្តទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារពីរាជរដ្ឋាភិបាល ដើម្បីជួយស្តារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារនេះ កាលពីថ្ងៃទី០៨ កុម្ភៈ ឆ្នាំ២០២៤នេះ។ ក្នុងសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា សហគ្រាសក្នុងវិស័យទេសចរណ៍ដែលស្ថិតក្នុងខេត្តសៀមរាប ទទួលបានការលើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅគិតចាប់ពីខែតុលា ឆ្នាំ២០២៣ រហូតដល់ដំណាច់ ខែមិថុនា ឆ្នាំ២០២៤។

បន្ថែមពីនេះ គឺទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៣ ចំពោះប្រាក់រំដោះពន្ធលើប្រាក់ចំណូល ដែលសហគ្រាសបានបង់រួច នឹងត្រូវបានអនុញ្ញាតជាឥណទានពន្ធសម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤។ រីឯ ការលើកលែងបំណុលពន្ធទាំងអស់ ដែលមានការិយបរិច្ឆេទមុនឆ្នាំ២០២៣ ក្នុងនោះរួមមាន៖ ប្រាក់ ពន្ធ ពន្ធបន្ថែម ការប្រាក់ ពន្ធបន្ថែម២៥% និងការប្រាក់រត់បន្ត។

ក្រៅពីនេះ ម្ចាស់អាជីវកម្មដែលប្រកបរបរក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប សហគ្រាសរបស់ខ្លួនក៏មិនទទួលរងការធ្វើសវនកម្មពន្ធដារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។ ចំណែក សហគ្រាសក្នុងវិស័យទេសចរណ៍ដែលស្ថិតនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត ត្រូវទទួលបានការលើកលែង ដោយមិនទទួលរងការធ្វើសវនកម្មពន្ធដារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២០ ដល់ឆ្នាំ២០២២៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី