2024-10-06
SME News
2024-10-06
SME News
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រាប់ឱ្យអតិថិជនរបស់ បុរី មហាសេដ្ឋី មានទីតាំងស្ថិតនៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានបង់ប្រាក់គ្រប់ចំនួន១០០% រៀបចំឯកសារពាក់ព័ន្ធដើម្បីដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ ខណៈដែលអតិថិជនដែលមិនបានបង់ប្រាក់គ្រប់ ត្រូវធ្វើបច្ចុប្បន្នកម្មទិន្នន័យ។
ការអំពាវនាវរបស់ក្រសួងដែនដី តាមរយៈសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ ក្រោយពេលដែលក្រសួងដែនដី បានស្វែងរកដំណោះស្រាយជាមួយម្ចាស់ បុរី មហាសេដ្ឋី និងភាគីពាក់ព័ន្ធ ឈានទៅដល់ការបញ្ចប់បញ្ហា។ នាពេលបច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងដំណើរការរៀបចំឯកសារនិងនីតិវិធី ដើម្បីឱ្យអតិថិជនមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិចំពោះអតិថិជន ដែលបានបង់ប្រាក់គ្រប់ចំនួន១០០% និងធ្វើបច្ចុប្បន្នកម្មទិន្នន័យអតិថិជនដែលបង់ប្រាក់មិនទាន់គ្រប់ចំនួន។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ដោយឱ្យអតិថិជន ត្រៀមឯកសារពាក់ព័ន្ធដើម្បីដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យ នៅទីស្តីការក្រសួង បន្ទប់លេខ១១៩ ដែលមានរយៈពេលមួយថ្ងៃ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី