SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ទូតសិង្ហបុរីប្រចាំកម្ពុជា នឹងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគពីសិង្ហបុរីមកកម្ពុជាបន្ថែម


ទូតសិង្ហបុរីប្រចាំកម្ពុជា នឹងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគពីសិង្ហបុរីមកកម្ពុជាបន្ថែម
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-12

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា លើកឡើងថា នឹងប្រឹងប្រែងជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីសិង្ហបុរីមកកាន់កម្ពុជាបន្ថែមទៀត។ លោកជំទាវ Teo Lay Cheng លើកឡើងដូច្នេះ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ន ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានខ្ទង់ជាង១ពាន់លានដុល្លារ ដោយក្នុងនោះ សម្តេចតេជោ សង្ឃឹមថា តាមរយៈឱកាសខួប៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសសិង្ហបុរី និងកម្ពុជា នឹងជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅពេលខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន បន្តលើកឡើងដូច្នេះថា៖ «កន្លងមក យើងមើលទៅលើទីផ្សារឆ្ងាយពេក ដែលធ្វើឱ្យមានការពិបាក ដូច្នេះយើងត្រូវសម្លឹងមើលទីផ្សារដែលនៅជិតភូមិផងរបងជាមួយគ្នា ពិសេសប្រទេសក្នុងតំបន់អាស៊ាន និង RCEP»។ សម្ដេចតេជោ ចង់ឱ្យកម្ពុជាក៏ដូចជាសិង្ហបុរី សម្លឹងមើលក្នុងក្របខ័ណ្ឌអាស៊ាន ព្រោះក្នុងក្របខ័ណ្ឌអាស៊ានយើងមានប្រជាជនរហូតទៅដល់ ៦០០លាននាក់ និង RCEP មានដល់ ២០០០លាននាក់ ដែលនេះជាទីផ្សារមួយដ៏ធំ ដែលគួរតែយកចិត្តទុកដាក់នូវអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្ម។

លោកជំទាវ Teo Lay Cheng សង្ឃឹមថា ក្នុងអាណត្តិរបស់លោកជំទាវ គឺចង់ឃើញនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដូចជាការសម្ពោធនៅព្រលានយន្តហោះថ្មី និងសមិទ្ធផលសំខាន់ៗជាច្រើនទៀតរបស់កម្ពុជា។ ក្នុងឱកាសខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលនឹងមានការរៀបចំប្រកួតប្រជែងធ្វើឡូហ្គោខួប ៦០ឆ្នាំ ដើម្បីបង្ហាញមិត្តភាពរវាងកម្ពុជា និងសិង្ហបុរី លោកជំទាវ Teo Lay Cheng រំពឹងថា កិច្ចព្រមព្រៀងទាក់ទងទៅនឹង Carbon Credit នឹងអាចធ្វើឡើងរួចរាល់ ដើម្បីបង្ហាញឱ្យពិភពលោកបានដឹងថា ប្រទេសយើងទាំងពីរ បានយកចិត្តទុកដាក់អំពីការប្រែប្រួលអាកាសធាតុ នៅក្នុងពិភពលោកទាំងមូល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី