2025-04-05
គិត បុប្ផា
2025-04-05
គិត បុប្ផា
ភ្នំពេញ៖ ប្រាក់បៀវត្ស សំដៅដល់ប្រាក់សរុប ដែលបានទូទាត់ឱ្យដល់និយោជិត ឬដែលបានទូទាត់ ដើម្បីជាផលប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិត ចំពោះការបំពេញសកម្មភាពបម្រើការងាររបស់និយោជិត។ ព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ១០៥ របស់អង្គនាយករដ្ឋពន្ធដារ ដែលចេញផ្សាយកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានពន្យល់ និងលើកឧទាហរណ៍បញ្ជាក់ ដូចខាងក្រោម៖
១. ប្រាក់បំណាច់៖ សំដៅដល់ប្រាក់បំណាច់មុខងារ ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាចំពោះកិច្ចសន្យាការងារដែលមានកំណត់ថិរវេលា ឬប្រាក់បំណាច់អតីតភាពការងារចំពោះកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ ឬប្រាក់បំណាច់បញ្ឈប់លែងឱ្យធ្វើការ និងប្រាក់បំណាច់ផ្សេងៗទៀត។
២. បុព្វលាភ៖ ជាប្រាក់លើកទឹកចិត្ត រួមមានប្រាក់រង្វាន់ ប្រាក់លើសផែនការ ប្រាក់បៀវត្សបន្ថែមលើប្រាក់បៀវត្សប្រចាំខែ និងប្រាក់លើកទឹកចិត្តប្រហាក់ប្រហែល ចំពោះការបំពេញការងាររបស់និយោជិត ដែលជាប្រយោជន៍អាជីវកម្មរបស់និយោជក។ ឧទាហរណ៍ថា ក្រុមហ៊ុន ក ជាក្រុមហ៊ុនអចលនទ្រព្យ ដែលទទួលបានប្រាក់ចំណូលលើសផែនការប្រចាំឆ្នាំ ហើយក្រុមហ៊ុនបានបើកប្រាក់រង្វាន់លើកទឹកចិត្ត ដល់និយោជិតម្នាក់ៗ ចំនួន ៣ខែ នៃប្រាក់បៀវត្សប្រចាំខែ ដូច្នេះប្រាក់រង្វាន់លើកទឹកចិត្ត ដែលនិយោជិតទទួលបានត្រូវចាត់ទុកជា បុព្វលាភ។
៣. លាភការ៖ ជាតម្លៃតបស្នង នៃការអនុវត្តការងារ ដែលបន្ថែមលើបៀវត្ស ឬប្រាក់ឈ្នួល ក្នុងន័យជាសគុណ នៃការបំពេញកិច្ចការអ្វីមួយដល់និយោជក។ ឧទាហរណ៍៖ កញ្ញា ខ ជាគណនេយ្យករ នៅក្នុងក្រុមហ៊ុន ក ដែលមានសកម្មភាពអាជីវកម្ម ជាគោលដើម ជាអ្នកផ្គត់ផ្គង់ផលិតផលកសិកម្ម។ កញ្ញា ខ ត្រូវបានក្រុមហ៊ុនឱ្យជួយថតផ្សាយពាណិជ្ជកម្ម ដែលក្រុមហ៊ុន នឹងផ្តល់កម្រៃពីការថតផ្សាយពាណិជ្ជកម្ម ដូចនេះ ប្រាក់កម្រៃពីការថតផ្សាយពាណិជ្ជកម្មរបស់កញ្ញា ខ ត្រូវបានចាត់ ទុកជាលាភការ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី