SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហួត ហាក់៖ «វិស័យទេសចរណ៍» ជាគន្លឹះផ្សារភ្ជាប់ទំនាក់ទំនងរវាងជាតិសាសន៍មួយ ទៅជាតិសាសន៍មួយ


ឯកឧត្តម ហួត ហាក់៖ «វិស័យទេសចរណ៍» ជាគន្លឹះផ្សារភ្ជាប់ទំនាក់ទំនងរវាងជាតិសាសន៍មួយ ទៅជាតិសាសន៍មួយ
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា កម្ពុជា ត្រូវចាប់យកវិស័យទេសចរណ៍ជាគន្លឹះក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជាតិទៅប្រជាជាតិមួយ ពីជាតិសាសន៍មួយទៅជាតិសាសន៍មួយទៀត ព្រោះប្រទេសដែលមានសន្តិភាពទើបមានទេសចរណ៍ទៅកម្សាន្ត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ដែលរៀបចំឡើងក្រោមប្រធានបទ «ទេសចរណ៍ និងសន្តិភាព - Tourism and Peace» ឯកឧត្តម ហួត ហាក់ បានលើកឡើងបន្ថែមថា ការធ្វើចរាចរណ៍របស់ទេសចរ ជាការបង្កើតឱ្យមានភាពស្និតស្នាល ការរាប់អាន ស្វែងយល់ពីវប្បធម៌ ប្រពៃណី និងមានការស្រលាញ់រាប់អានគ្នា ដែលស្របនឹងពាក្យស្លោកថា «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍នេះ ពលរដ្ឋត្រូវសហការគ្នាខំប្រឹងទាំងអស់គ្នា ព្រោះ «ប្រជាពលរដ្ឋម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»។

សូមជម្រាបថា ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ប្រព្រឹត្តឡើងក្នុងគោលបំណងផ្ដោតសំខាន់លើការផ្សារភ្ជាប់រវាងវិស័យទេសចរណ៍ និងសន្តិភាពពិភពលោក ដោយមានការលើកទឹកចិត្តដល់អ្នកធ្វើដំណើរ និងគ្រប់ភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មទេសចរណ៍ ឱ្យធ្វើប្រតិបត្តិការទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី