2024-03-06
SME News
2024-03-06
SME News
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម លី សៀន ឡុង បានជួបពិភាក្សាការងារទ្វេភាគី ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច និងទេសចរណ៍ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម លី សៀន ឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី បានឯកភាពលើការជំរុញឱ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ ដោយបានលើកទឹកចិត្តឱ្យមានការជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យមានគំនិតផ្តួចផ្តើម និងផែនការសកម្មភាពជាក់លាក់។
ក្រៅពីវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ផងដែរ ដោយសម្តេចធិបតី គូសបញ្ជាក់ទៅឯកឧត្តមលី សៀន ឡុង ថា កម្ពុជាបានដាក់ចេញកម្មវិធីទស្សនាខេត្តសៀមរាបឆ្នាំ ២០២៤, ការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងការរៀបចំនូវយន្តការនៃការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ដោយមានការចូលរួមពីវិស័យឯកជន។
សម្ដេចធិបតី បានប្រាប់ទៅ ឯកឧត្តមនាយករដ្ឋមន្រ្តីសិង្ហបុរី ផងដែរថា ប្រទេសទាំងពីរគួរបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត តាមរយ:ការបង្កើតផលិតផលទេសចរណ៍ឱ្យកាន់តែមានភាពសម្បូរបែប និងទាក់ទាញ បង្កនូវភាពងាយស្រួល និងពង្រីកជើងហោះហើរត្រង់ រួមទាំងលើកកម្ពស់នូវទំនាក់ទំនងរវាងវិស័យឯកជន ដើម្បីស្វែងរកសក្តានុពលថ្មីៗនៃវិស័យទេសចរណ៍។
សូមជម្រាបផងដែរថា ក្រៅពីបានជួបពិភាក្សាលើការងារពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានលើកយកវិស័យនយោបាយ ការពារជាតិ និងសន្ដិសុខ និងសន្ដិសុខថាមពល មកពិភាក្សាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី