SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា និង JDI ពិភាក្សាអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដើម្បីទាក់ទាញការវិនិយោគនៅព្រះសីហនុ


កម្ពុជា និង JDI ពិភាក្សាអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសពហុបំណង  ដើម្បីទាក់ទាញការវិនិយោគនៅព្រះសីហនុ
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-02

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-02

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋានផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងតំណាងវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (JDI) ដែលជាអ្នកជំនាញក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសពហុបំណង (MPSEZ) បានពិភាក្សាអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដើម្បីទាក់ទាញវិនិយោគិនមកវិនិយោគក្នុងខេត្តព្រះសីហនុ។

តាមការចុះផ្សាយរបស់លេខាធិការដ្ឋានផែនការមេតំបន់សេដ្ឋកិច្ចពិសេសពហុបំណងខេត្តព្រះសីហនុ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ វិស័យដែលមានសារសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ រួមមាន៖ វិស័យទេសចរណ៍, វិស័យកម្មន្តសាល, វិស័យភស្តុភារកម្ម, វិស័យហិរញ្ញវត្ថុ, ការអប់រំ និងការបណ្តុះបណ្តាល។ វិស័យទាំងនេះ នឹងប្រែក្លាយតំបន់សេដ្ឋកិច្ចពិសេសពហុបំណងខេត្តព្រះសីហនុ ទៅជាគោលដៅវិនិយោគដ៏ទាក់ទាញមួយរបស់កម្ពុជា។

ជំនួបពិភាក្សារវាងឯកឧត្តម ជា កុកហុង និងវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន ក៏ផ្តោតលើការទាក់ទាញវិនិយោគិនចូលក្នុងវិស័យសក្តានុពល ដែលត្រូវបានកំណត់ និងពិភាក្សា។ ការអភិវឌ្ឍវិស័យខាងលើនេះ គឺស្របតាមចក្ខុវិស័យរបស់ផែនការមេក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជាមជ្ឃមណ្ឌលសមាហរណកម្មប្រចាំតំបន់ដែលដើរតួជាច្រកទ្វាអន្តរជាតិរបស់ប្រទេសកម្ពុជា ប៉ូលអភិវឌ្ឍន៍ជាតិ និងទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី