2025-01-06
ទូច សូរិយា
2025-01-06
ទូច សូរិយា
ភ្នំពេញ៖ ទិដ្ឋភាពរបស់ប្រជានេសាទ កំពុងប្រមូលទិន្នផលត្រី នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ដែលស្ថិតនៅគីឡូម៉ែត្រលេខ៩ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
រដ្ឋបាលជលផល បានឱ្យដឹងថា បន្ទាប់ពីខ្នើតខែ មិគសិរកន្លងមក ត្រី បានបន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលធ្វើឱ្យអំណោយផលដល់ការធ្វើនេសាទត្រី ពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។
រដ្ឋបាលជលផល បានប្រកាសប្រាប់ដល់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី គឺអាចទិញត្រីចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បាន បើក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី