SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រោងចក្រកែច្នៃស្វាយចន្ទី ១,៥០០តោន/១ឆ្នាំ របស់ជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ នៅក្នុងខេត្តកំពង់ធំ


រោងចក្រកែច្នៃស្វាយចន្ទី ១,៥០០តោន/១ឆ្នាំ របស់ជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ នៅក្នុងខេត្តកំពង់ធំ
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-05

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-05

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រោងចក្រ ដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទី១,៥០០តោន ក្នុង១ឆ្នាំ ទៅជាប្រេងជីវឥន្ធនៈ របស់ក្រុមហ៊ុនជប៉ុន MIRATH GREEN TECH ដែលស្ថិតនៅខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៤ មិថុនា។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងថា៖ «រោងចក្រមួយនេះ គឺផ្តោតសំខាន់លើការប្រែក្លាយសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈខុសពីការកែច្នៃគ្រាប់ស្វាយចន្ទីទូទៅ ដែលនឹងបើកចំហទីផ្សារថ្មីមួយទៀតសម្រាប់ផលិតផលបន្ទាប់បន្សំ នៃការកែច្នៃគ្រាប់ស្វាយចន្ទី(By-products)។ លើសពីមានសក្តានុពលធ្វើឱ្យថ្លៃដើមគ្រាប់ស្វាយចន្ទីធ្លាក់ទាបជាងមុន រោងចក្រមួយនេះ ក៏មានសមត្ថភាពធ្វើឱ្យផលិតផលស្វាយចន្ទី អាចលក់ចេញវិញជាផលិតផលពាក់កណ្តាលសម្រេច ឬផលិតផលសម្រេចក្នុងថ្លៃមួយរឹតតែប្រកួតប្រជែងជាងមុន»។

ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម មានប្រសាសន៍ថា សមិទ្ធផលនៃក្រុមហ៊ុននេះ កើតឡើងពីការគាំទ្ររបស់ស្ថាប័នរដ្ឋ វិស័យឯកជន និងជំនួយបច្ចេកទេសពីក្រុមហ៊ុន TOP Planning Japan និង JICA។ កម្ពុជា មានដំណាំសក្តានុពលច្រើន ក្នុងនោះស្វាយចន្ទី គឺជាដំណាំកសិ-ឧស្សាហកម្មមួយ ដែលមានសក្តានុពលទាំងការដាំដុះ កែច្នៃ និងនាំចេញ។ អង្គការ FAO បានបញ្ជាក់ថា ការដាំដុះស្វាយចន្ទីនៅកម្ពុជា មានកំណើនប្រមាណ១៣២% ចាប់ពីឆ្នាំ២០១៨-២០២៣ និងការនាំចេញគ្រាប់ស្វាយចន្ទីឆៅសម្រេចបានប្រមាណ ៦២ម៉ឺនតោន កាលពីឆ្នាំ២០២៣ ដោយឈរនៅលេខរៀងទី៣។ នេះជាការលើកឡើងរបស់ឯកឧត្តម តូច ប៊ុនហួរ។

ក្រៅពីការដាក់ចេញនូវ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ក្នុងគោលដៅកែច្នៃ និងពង្រីកការនាំចេញ ដើម្បីក្លាយជាប្រទេសស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក រដ្ឋាភិបាលក៏បានបង្កើតច្បាប់វិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ដើម្បីជំរុញការវិនិយោគ និងបង្កើនការប្រកួតប្រជែង។ នេះបើតាមការលើកឡើងបញ្ជាក់របស់ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី