2024-08-13
អ៊ួន សំណាង
2024-08-13
អ៊ួន សំណាង
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រគល់កូនឈើចំនួន ៧០ដើម ដល់វត្តមហាមន្រ្តីដែលមានទីតាំងនៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ ការប្រគល់កូនឈើចំនួន ៧០ដើមនេះ គឺដើម្បីយកទៅដាំក្នុងវត្តអារាម និងបំផុសស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់ដើមឈើ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដែលផ្តល់ប្រយោជន៍ដល់មនុស្សជាតិ។
យោងតាមក្រសួងបរិស្ថាន នាថ្ងៃទី១០ សីហា ព្រះខេម៉ាភិរត័ ឈឿន ភន់ ព្រះគ្រូចៅអធិការវត្តមហាមន្រ្តី បានមានសង្ឃដីកាថា ដើមឈើ ជាធម្មជាតិផ្តល់ប្រយោជន៍សន្ធឹកសន្ធាប់ដល់មនុស្ស និងសត្វទាំងឡាយ។ ក្នុងនោះ ដើមឈើ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងជីវិត ពោលគឺទាក់ទងនឹងការប្រសូត ត្រាស់ដឹង និងយាងចូលព្រះនិព្វានរបស់ព្រះពុទ្ធនៅក្រោមដើមឈើ។ ព្រះគ្រូចៅអធិការវត្តមហាមន្រ្តី ក៏បានជំរុញប្រជាពលរដ្ឋឱ្យចូលរួមដាំដុះ ថែទាំ ការពារ ដើម្បីជាប្រយោជន៍ដល់មនុស្ស និងសត្វលោកទាំងឡាយ។
នាឱកាសនោះ ព្រះខេម៉ាភិរត័ ឈឿន ភន់ បានអរព្រះគុណដល់ក្រសួងបរិស្ថាន ដែលបានជំរុញនិងបណ្តុះគំនិតឱ្យប្រជាពលរដ្ឋដាំដើមឈើ ការពារថែរក្សាដើមឈើ ព្រៃឈើ សម្រាប់ប្រយោជន៍មនុស្សជាតិ ជាពិសេសការដាំដើមឈើនៅតាមមូលដ្ឋាន ដែលជួយលើកកម្ពស់សោភ័ណភាព ភាពស្អាត បៃតងនៅតាមមូលដ្ឋាននិងទីសាធារណៈ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី