2024-08-16
គន ម៉េងហុង
2024-08-16
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកសម្ពោធសាខាបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី (Aeon2) ជាន់ទី២ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។ តាមការចុះផ្សាយរបស់ក្រសួងការងារ នាថ្ងៃទី១៣ សីហា ការបើកសម្ពោធសាខា ប.ស.ស នៅ Aeon2 គឺដើម្បីបង្កភាពងាយស្រួលដល់សមាជិក ប.ស.ស., សាធារណជនក្នុងការមកចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស. និងដាក់ឯកសារស្នើសុំទូទាត់សំណងប.ស.ស.ផងដែរ។
ជាមួយការបើកសម្ពោធសាខា ប.ស.សនេះ ក៏មានការរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព រយៈពេល ៣ថ្ងៃ ដែលចាប់ពីថ្ងៃទី១៦ ដល់១៨ ខែសីហា ឆ្នាំ២០១៤ ដែលមានការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា, សភាគបសហព័ន្ធសិស្សនិស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី និងក្រុមហ៊ុនធំៗចំនួន២០ទៀតផង។ ការរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ នឹងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង ដល់យុវជន សិស្សនិស្សិត អ្នកស្វែងរកកាងារ អាចមកដាក់ពាក្យ និងសម្ភាសន៏ដោយផ្ទាល់ផងដែរ។
ពិព័រណ៍ការងារនេះ នឹងមានការតាំងបង្ហាញអំពីព័ត៌មានជ្រើសរើសកម្លាំងពលកម្ម ឱកាសអាហារូបករណ៍ និងកម្មសិក្សាការងារ ពីសហគ្រាស ក្រុមហ៊ុនដែលជាដៃគូសហការ និងគ្រឹះស្ថានអប់រំបណ្តុះបណ្ដាបចេ្ចកទេស និងវិជ្ជាជីវៈ។ ជាមួយគ្នានេះ សាធារណជន ក៏អាចភ្លក់កាហ្វេពី Robot Coffee ដែលជាស្នាដៃរបស់និស្សិត TVET ពិសេសសាធារណជន ក៏អាចចូលទស្សនាការប្រគុំតន្ត្រីដោយសេរីនាពេលល្ងាច និងមានឱកាសឈ្នះរង្វាន់ជាច្រើន។ ចំពោះ ព័ត៌មានបន្ថែម សាធារជនអាចទំនាក់ទំនងមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ១២៩៧៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី