SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សារសំខាន់នៃប្រព័ន្ធ Cybersecurity សម្រាប់ SMEs ក្នុងការការពារអាជីវកម្មនៅក្នុងពិភពឌីជីថល


សារសំខាន់នៃប្រព័ន្ធ Cybersecurity សម្រាប់ SMEs ក្នុងការការពារអាជីវកម្មនៅក្នុងពិភពឌីជីថល
A+ A-

ភ្នំពេញ៖ នៅពេលដែលឌីជីថលភាវូបនីយកម្មកើនឡើង សហគ្រាសធុនតូច និងមធ្យម (SMEs) ប្រឈមមុខនឹងហានិភ័យខ្ពស់ពីការគំរាមកំហែងតាមអ៊ីនធឺណិត រួមទាំងមេរោគ Ransomware និងការវាយប្រហារតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ជាដើម។ អ្នកជំនាញបានព្រមានថា ការជ្រៀតចូលទៅលើប្រព័ន្ធសុវត្ថិភាពដោយឧក្រិដ្ឋជនតាមអ៊ីនធឺណិត អាចនាំឱ្យខូចខាតផ្នែកហិរញ្ញវត្ថុ និងកេរ្តិ៍ឈ្មោះយ៉ាងធ្ងន់ធ្ងរ ជាហេតុធ្វើឱ្យសន្តិសុខតាមអ៊ីនធឺណិតក្លាយជាបញ្ហាសំខាន់សម្រាប់អាជីវកម្មទាំងនេះ។

ដើម្បីការពារ ប្រឆាំងនឹងការគំរាមកំហែងទាំងនេះ សហគ្រាសធុនតូច និងមធ្យម ត្រូវបានណែនាំឱ្យអនុវត្តវិធានការសន្តិសុខតាមអ៊ីនធឺណិតសំខាន់ៗដែលមានដូចជា៖ កំណត់ពាក្យសម្ងាត់ (Two Factors) ការផ្ទៀងផ្ទាត់ទៅលើតំណលីង ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ និងការអាប់ដេតកម្មវិធី (Software Update) ជាដើម។

ការបណ្តុះបណ្តាលបុគ្គលិកលើការទទួលស្គាល់អ៊ីមែលក្លែងបន្លំ និងសកម្មភាពគួរឱ្យសង្ស័យ គឺជាយុទ្ធសាស្ត្រសំខាន់មួយទៀត ដោយសារឧប្បត្តិហេតុតាមអ៊ីនធឺណិតជាច្រើនកើតចេញពីកំហុសរបស់មនុស្ស។ ការបម្រុងទុកទិន្នន័យទៀងទាត់ និងឧបករណ៍សុវត្ថិភាពជាមូលដ្ឋានដូចជាប្រព័ន្ធ Firewall និងកម្មវិធីកំចាត់មេរោគពង្រឹងការការពារបន្ថែមទៀត កាត់បន្ថយការរំខានដែលអាចកើតមានក្នុងករណីមានការវាយប្រហារតាមអ៊ិនធឺណិត។

ជាងនេះទៅទៀត ម្ចាស់អាជីវកម្ម អាចប្រើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ កម្មវិធីការពារ និងធនធានអនឡាញឥតគិតថ្លៃមួយចំនួនពីភ្នាក់ងាររដ្ឋាភិបាល ផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ តាមរយៈការចាត់វិធានការជាក់ស្តែងទាំងនេះ សហគ្រាសធុនតូច និងមធ្យម អាចបង្កើតមូលដ្ឋានរឹងមាំប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធឺណិត ដោយធានានូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងដំណើរការបន្តនៅក្នុងពិភពឌីជីថលនាពេលបច្ចុប្បន្ននេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី