2024-09-08
គិត បុប្ផា
2024-09-08
គិត បុប្ផា
ភ្នំពេញ៖ «Fireside Chat» ជាផ្នែកមួយនៃកម្មវិធី «ធុរកិច្ចជំនាន់ថ្មី» ដែលបើកឱកាសឱ្យសាធារណជនសិក្សាពីម្ចាស់អាជីវកម្មអំពីបញ្ហាប្រឈម និងភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្ម។ កម្មវិធីមួយនេះ នឹងប្រព្រឹត្តឡើង នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយក្នុងនោះ សាធារណជន អាចចូលរួមដោយសេរី និងឥតគិតថ្លៃ។
ក្នុងវគ្គនេះ នឹងមានការចែករំលែកបទពិសោធរបស់វាគ្មិន ដូចជា៖ ចំណេះដឹងលើការជំរុញការធ្វើពាណិជ្ជកម្ម និងការសម្រេចបានជោគជ័យលើអាជីវកម្ម, ការវិនិយោគជាយុទ្ធសាស្រ្ត, ការយល់ដឹងពីយុទ្ធសាស្រ្ត និងផែនការកំណើនដើម្បីជំរុញការអភិវឌ្ឍអាជីវកម្ម និងពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងនៅក្នុងអង្គភាពដើម្បីកែលម្អស្តង់ដារអាជីវកម្ម ដែលវិនិយោគិនចង់បាន។ តាមរយៈប្រធានបទទាំងនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹង និងយុទ្ធសាស្ត្រដែលអាចអនុវត្តបាន ដើម្បីរក្សាការប្រកួតប្រជែងក្នុងទីផ្សារ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ន។
ដើម្បីចូលរួមស្តាប់ និងសួរសំណួរទៅកាន់សហគ្រិនដែលមានសក្តានុពល និងភាពជោគជ័យក្នុងវគ្គខាងលើ សាធារណជនអាចចុះឈ្មោះតាម https://forms.gle/voXmQy73dfXxjPEx7 ត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤ និងព័ត៌មានបន្ថែម អាចទំនាក់ទំនងមកកាន់លេខ +៨៥៥ ៣១ ៤៨០ ០៨៨៨ ឬអ៊ីម៉ែល[email protected]។ ចំពោះកម្មវិធីនេះ នឹងប្រព្រឹត្តឡើងនៅសាលពហុបំណង នៃការិយាល័យសហគ្រិនខ្មែរ វេលាម៉ោង៨:០០-១១:០០ព្រឹក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី