SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវទេសចរជាង ១,៨៤លាននាក់ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី


ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវទេសចរជាង ១,៨៤លាននាក់ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-18

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវទេសចរប្រមាណ ១ ៨៤២ ៣២៥នាក់។ ក្នុងចំណោមភ្ញៀវទេសចរជាង ១,៨៤លាននាក់នេះ គឺបានចូលមកដើរលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅតាមគោលដៅរមណីយដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៥។

បើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមេសា ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៥ គឺទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តប្រមាណ ៣៥ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ១ពាន់នាក់។ ចំពោះ ថ្ងៃទី១៥ ខែមេសាវិញ ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវទេសចរមកដើរលេងកម្សាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅតាមគោលដៅរមណីយដ្ឋាន សហគមន៍ទេសចរណ៍ចំនួន ៥៧៧ ៣២៥នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន ៥៧៦ ៣៥០នាក់ និងភ្ញៀវទេសចរអន្តជាតិ ៩៧៥នាក់៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599