2024-09-07
គន ម៉េងហុង
2024-09-07
គន ម៉េងហុង
ភ្នំពេញ៖ តំណាងភាគីកម្មករនិយោជិត បានស្នើបន្ថយការដំឡើងប្រាក់ឈ្មួលអប្បបរមាពី ១៤ដុល្លារ មក ១០ដុល្លារ ខណៈតំណាងភាគីនិយោជក បានស្នើដំឡើងតួលេខកំណើនពីចំនួន ១ដុល្លារ ទៅ ២ដុល្លារ លើតួលេខប្រាក់ឈ្មួលបច្ចុប្បន្ន ២០៤ដុល្លារ។ ភាគីទាំងពីរ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំលើកទី៣ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កិច្ចប្រជុំលើកទី៣ ដែលពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ ភាគីទាំងពីរ បានបន្តពន្យល់គ្នាទៅវិញទៅមកនូវគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ។ ជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាល ក៏បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ដល់តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។
ក្នុងកិច្ចប្រជុំខាងលើ ភាគីទាំងសងខាង បានសម្រេចបន្តកិច្ចពិភាក្សាលក្ខណៈត្រីភាគីបន្តទៀត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នាម៉ោង ១០:០០នាទីព្រឹកបន្តទៀត។ គិតត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ៨លើក រួមមានកិច្ចប្រជុំត្រីភាគីចំនួន ៣លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៣លើក និងតំណាងភាគីនិយោជកចំនួន ២លើក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី