2024-11-13
ដេប៉ាលីយែរ ម៉ារីលីណា
2024-11-13
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល គឺជាខ្សែផ្លូវទេសចរណ៍ប្របមាត់សមុទ្រខេត្តកែប ដែលសម្រួលចរាចរណ៍ ដឹកជញ្ជូន ការធ្វើដំណើររបស់ពលរដ្ឋក្នុងតំបន់ប្រមាណជាង ៦ពាន់គ្រួសារ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើកឡើងថា វិថីនេះ ក៏ជាខ្សែផ្លូវតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទនៅក្នុងឃុំអង្កោល និងលាតសន្ធឹងឆ្លងកាត់តំបន់កសិកម្មផងដែរ។
វិថីតេជោសន្តិភាពនេះ នឹងតភ្ជាប់ទៅតំបន់ស្រែអំបិល, តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្តទៅមករវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និងតំបន់ផ្សេងៗទៀត នៅក្នុងខេត្ត។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាពឆ្នេរអង្កោលប្រវែងសរុប ១២,៦៤៥ម៉ែត្រ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី។
ក្នុងពិធីដដែលនោះ ប្រមុខរាជរដ្ឋាភិបាលបន្ថែមថា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ផ្លូវទឹក ផ្លូវដែក ផ្លូវអាកាស ជាកិច្ចការរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ ដើម្បីធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូន ប្រើប្រាស់ និងបង្កើតសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន ។ ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាពឆ្នេរអង្កោលនេះ ជាសមិទ្ធផលថ្មី ដែលផ្តល់ប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋទូទៅ ពិសេសអ្នករស់នៅផ្ទាល់ក្នុងខេត្តកែប។
ធនាគារអភិវឌ្ឍន៍អាស៊ី បានជួយអភិវឌ្ឍន៍លើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ដូចជាវិស័យដឹកជញ្ជូន ថាមពល កសិកម្មនិងធនធានធម្មជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ផ្គត់ផ្គង់ទឹកស្អាតនិងហេដ្ឋារចនាសម្ព័ន្ធទីក្រុង វិស័យធារាសាស្ត្រ និងការគ្រប់គ្រងទឹកជំនន់ គមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានឧស្សាហកម្មនិងពាណិជ្ជកម្ម ហិរញ្ញវត្ថុ គ្រប់គ្រងសាធារណៈ និងវិស័យសុខាភិបាល ព្រមទាំងកម្មវិធីជំនួយបច្ចេកទេសជាច្រើន ដើម្បីបម្រើការរីកចម្រើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី